សឹងមិនគួរអោយជឿ មានហេតុការណ៍ដ៏រន្ធត់មួយបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេញបណ្ដាញសង្គម ជាពិសេសគឺរោងមង្គលការតែម្ដង ដោយយោងតាមគណនីហ្វេសប៊ុកមួយ
បានបង្ហោះវីដេអូនិងរូបភាពជាច្រើនសន្លឹកព្រមទាំងសរសេរថា៖ «ថ្ងៃនេះមកថតការ ប៉ះកូនក្រមុំត្រូវខ្មោចចូល» ការសរសេរបែបនេះ អមជាមួយនឹងវីដេអូ ដែលបានបង្ហាញពីការនិយាយរវើរវាយ មិនដឹងអ្វីឡើយរបស់
កូនក្រមុំ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សាច់ញាតិទាំងសងខាង។ យ៉ាងណាអ្វីៗត្រូវបានដោះស្រាយបាន ដោយបែបអបិយ៏ជំនឿផងដែរ បន្ទាប់ពីបានបន់ស្រន់មិនបានប៉ុន្មានផង កូនក្រមុំក៏មានសភាពដូច
ធម្មតាវិញ ដែលបានធ្វើអោយពិធីមង្គលការក៏បានប្រារព្ធបន្តរហូតដល់ចប់ចុងចប់ដើម។ ភ្លាមៗនោះដែរ សាច់ញាតិបងប្អូនបានរត់ទៅហៅគ្រូអាចារ្យ មកជួយនិយាយបែរបន់ខ្មោចកុំឲ្យមកបៀតបៀនកូនចៅត ទៅទៀត សូមឲ្យកូនចៅបានសប្បាយខុសទាស់យ៉ាងណាកូនចៅព្រមសែនព្រេនជូន»៕