មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសម្នាក់ ស ង្ស័យស្រ វឹ ងស្រា ក៏បានបើករថយន្តស៊េរីទំនើបក្នុងល្បឿនលឿន
នៅពេលដល់ផ្លូវបំបែកបួងចង្កូតមិនទាន់ក៏ជ្រុលបុកចូលហាងលក់ស្រាក្រឡុក ខណះភ្ញៀវកំពុងអង្គុយផឹកបណ្តាលឲ្យរត់ជាន់ជើងគ្នា
ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចមុខអគ្គិសនីកម្ពុជា សាខាទួលពង្រ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
បុរសម្នាក់សង្ស័យស្រ វឹ ងបើករថយន្តស៊េរីទំនើបក្នុងល្បឿនលឿនដល់ផ្លូវបំបែកបួងចង្កូតមិនទាន់ក៏ជ្រុលបុកចូលហាងលក់ស្រាក្រឡុកខណះភ្ញៀវកំពុងអង្គុយផឹកបណ្តាលឲ្យរត់ជាន់ជើងគ្នារងការខូចខាតសំណាងមិនមានមនុស្សរងរបួស។
មុនពេលកើតហេតុគេសង្កេតឃើញថា ទីតាំងនេះកំពុងទទួលភ្ញៀវជាច្រើនចូលអង្គុយផឹកស្តាប់តន្ត្រីយ៉ាងសប្បាយ ខណះមកដល់វេលាកើតហេតុស្រាប់តែមានរថយន្តម៉ាកODពណ៌សពាក់ស្លាកលេខភ្នំពេញ2BL 7897
បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏បួងចង្កូតមកខាងឆ្វេងតែមិនទាន់ក៏ជ្រុលទៅបុកចូលហាងស្រាក្រឡុកពេញទំហឹងតែម្តង។