មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមេបញ្ជាការ កងរាជអា វុ ធហត្ថ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ
បានសម្រេចព្យួរមុខតំណែង ដើម្បីទុកឱ្យសមត្ថកិច្ចតុលាការ ចាត់វិធានការ តាមនីតិវិធីច្បាប់ ក្រោយពីមន្ត្រីរូបនេះ បានបង្កជ ម្លោះជាមួយ ប្រជាពលរដ្ឋ បណ្ដាលឲ្យជនរងគ្រោះត្រូវរងពិ ការភា ព។
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញលិខិតសេចក្តីសម្រេច ស្តីពីការព្យួរមុខតំណែងយោធិន នៃកងយោធពលខេមរភូមិន្ទ
ចុះហត្ថលេខា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្រេចព្យួរមុខតំណែង វរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ០៣២៣៣០
មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកសេសាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដើម្បីទុកជូនសមត្ថកិច្ចតុលាការ ចាត់ការតាមនីតិវិធី ។
ករណីព្យួរមុខតំណែង មេបញ្ជាការ កងរាជអា វុ ធហត្ថស្រុក ខាងលើនេះ បន្ទាប់ពីមន្ត្រីរូបនេះ បានមានជ ម្លោះ វា យ ទៅលើបុរសម្នាក់ បណ្ដាលឱ្យពិ ការភ្នែក នៅចំណុចសួនច្បារ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីពេលកន្លងទៅ ថ្មីៗនេះ៕