មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានដូនជីវ័យ៨២ឆ្នាំម្នាក់ ត្រូវគេលួ ចស ម្លា ប់នៅក្នុងវត្ត ហើយត្រូវបានព្រះសង្ឃប្រទះឃើញ នៅវត្តបរឮមនិវេសន៍ ភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ សែត ភេទស្រី អាយុ៨២ឆ្នាំ ជាយាយជីនៅសំណាក់ធម៌ ក្នុងវត្តបរមនិវេសន៍។
នគរបាលបានឲ្យដឹងទៀតថា នៅមុនពេលទទួលបានព័ត៌មាន ពីព្រះសង្ឃព្រះនាម គឹម សុខមគ្គ ព្រះជន្ម២៨វស្សា ពេលនិមន្តទៅបត់ជើងតូចក្នុងបង្គន់ក្បែរកុដិ លោកយាយរងគ្រោះ ស្រាប់តែបានឮសំឡេងវិទ្យុនៅបើក តែមិនឃើញលោកយាយទេ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ពេលនោះព្រះសង្ឃ ក៏បានហៅព្រះសង្ឃចំនួន២អង្គទៀត ទៅហៅលោកយាយ តែពេលទៅដល់ទើបដឹងថា គាត់បានស្លា ប់ដោយសារគេវា យស ម្លា ប់មិនដឹងពីពេលណា រួចបានផ្តល់ព័ត៌មានមកសមត្ថកិច្ចតែម្តង។
កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុកមង្គលបុរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការសន្និដ្ឋានថា
ករណីរបស់លោកយាយជាអំពើឃា តក ម្ម ព្រោះសំអាងថា មុខលោកយាយត្រូវឃា ត កវា យលើផ្ទៃមុខខ្ទេ ច។ កម្លាំងនគរបាលកំពុងធ្វើការស្រាវជ្រាវវែករកមុខឃា ត កដុ តដៃដុ តជើង ដើម្បីស្វែងរកឃាតកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន៕