មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ បន្ទាប់ពីជិះកង់ដើរលួចស្លាកលេខរថយន្ត
ដែលករណីនៃការឃាត់ខ្លួនបានធ្វើឡើង នៅចំណុចក្រោយវត្តឧណ្ណាលោម ផ្លូវលេខ១៧២ សង្កាត់ជ័យជំន: ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចាប់យកកង់
ដែលជាមធ្យោបាយជិះធ្វើសកម្មភាព ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (ស្លាកលេខរថយន្តលេខ ភ្នំពេញ២AQ៨៨៥៩)
ហើយសកម្មភាពលួចនេះផងដែរ បានប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៤អឺ០ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី មាន៖
១-ឈ្មោះ ចាន់ តុលា ហៅ ឡា ភេទ ប្រុស អាយុ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ ហើយវត្ថុតាងចាប់យក រួមមាន កង់មួយគ្រឿងម៉ាក BELRAY ជាមធ្យោបាយជិះធ្វើសកម្មភាព
ចំណែកជនរងគ្រោះមាន ឈ្មោះ ឡាយ សៅ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៦អា ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន
ចំណែកឯសម្ភារ:បាត់បង់ ស្លាកលេខរថយន្តលេខ ភ្នំពេញ២AQ៨៨៥៩ ចំនួន ០២ បន្ទះ ហើយនៅមុនពេលកើតហេតុ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ០៦ និង ៣០ នាទី
មានករណី អំពើលួច (ស្លាកលេខរថយន្តលេខភ្នំពេញ២AQ៨៨៥៩) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥៤អឺ០ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
បង្កឡើងដោយជនសង្ស័យឈ្មោះ ចាន់ តុលា ហៅ ឡា ជិះកង់ម្នាក់ឯង ចេញធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។
នៅពេលជនសង្ស័យជិះកង់មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញរថយន្តមួយគ្រឿងម៉ាកTOYOTA FORTUNER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AQ៨៨៥៩ ចតនៅនៅមុខផ្ទះកន្លែងកើតហេតុ
ឃើញស្ងាត់ពុំមានមនុស្សជនសង្ស័យបានយកតួណឺវីស ចូលទៅធ្វើសកម្មភាពដោះយកស្លាកលេខរថយន្ត ភ្នំពេញ២AQ៨៨៥៩ ចំនួន ០២ សន្លឹកបានសម្រេចហើយគេចខ្លួនបាត់ ។
ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕