កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលភរិយាលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩
ហើយក្នុងកំឡុងពេលនោះលោកស្រីបានធ្វើដំណើរទៅកាន់ទីតាំងច្រើន ដែលក្នុងនោះទីតាំងដែលបានធ្វើឱ្យមហាជនមានការព្រួយបារម្ភជាងគេនោះគឺ ផ្សារទំនើប AEON1
យ៉ាងណាក៏ដោយក្រោយពេលដឹងនូវព័ត៌មានទាំងនេះ មានការបង្ហោះផ្សាយជាបន្តបន្ទាប់នូវរូបភាពរបស់ស្ត្រីម្នាក់នៅក្នុងហាងភីហ្សា ហាង Petro ដែលតាមពិតរូបនោះមិនមែនជារូបលោកស្រីនោះទេ។
យោងតាមប្រភពច្បាស់ការបានឱ្យដឹងថា ភរិយាលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ បានទៅផ្សារទំនើបអីអនមួយ កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី ២១ វិច្ឆិកា
ពេលទៅដល់ និងចំណាយពេលប្រមាណមួយម៉ោងកន្លះ ស្រ្តីរូបនេះ ដំបូងបានចូលហូបអាហារនៅហាងជប៉ុនជាន់ទីមួយខាងឆ្វេងជណ្តើរយន្ត មុនបន្តទៅទិញខោអាវ និងតុក្តតាផ្ញើចៅៗ ហើយចុងក្រោយចូលបន្ទប់ទឹក មុនពេលមកផ្ទះវិញ។