មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលសមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ភ្លាមៗ ក្រោយពីយុវជននោះបានធ្វើការប្រកាស ថា «នឹងក ម្ទេ ចប្រទេសកម្ពុជា តាម Tik Tok»
យោងតាមប្រភពព័ត៌មានបឋមពីនគរបាលក្រុងបាត់ដំបង បានអោយដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សមត្ថកិច្ច បានឃាត់ខ្លួនយុវជនម្នាក់ ដែលប្រកាសថា «នឹងក ម្ទេ ចប្រទេសកម្ពុជា តាម Tik Tok»។
ក្រោយពីការបង្ហោះបែបនេះ យុវជនរូបនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លា ចំពោះការថ្លែងបែបនេះ ទើបឈានដល់សមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំតែម្តង ។
យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា យុវជនដែលត្រូវបានឃាត់ខ្លួនខាងលើនោះមានឈ្មោះអ្វី និងមានទីលំនៅនៅក្នុងខេត្តក្រុងណានៅឡើយទេ។