មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគ្រោះថ្នាក់ចរាចរណ៍ដ៏រ ន្ធ ត់នេះបានកើតឡើង កាលពីវេលាម៉ោង៦ និង២០នាទី
ព្រលប់ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បុរសម្នាក់បានជិះម៉ូតូដឹកប្រពន្ធដែលមានផ្ទៃពោះ៦ខែ មកពីខេត្តស្វាយរៀងត្រឡប់មកភ្នំពេញដើម្បីចូលធ្វើការងារវិញ
ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយមកបុ កពីក្រោយទាំងកំរោលបណ្ដាលកិ នចំក្បាលប្រពន្ធធ្លា យខួរស្លា ប់ទាំងម្ដាយនិងកូន រីឯប្ដីរងរបួសស្រាល។
ស្ត្រីរងគ្រោះមានឈ្មោះ ស្រីនី អាយុ២៥ឆ្នាំ មានផ្ទៃពោះ៦ខែ មុខរបកម្មការីរោងចក្រ មានស្រុកកំណើតនៅខេត្តស្វាយរៀង។
មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1J-9865 បានឌុបប្រពន្ធជាទីស្រលាញ់ពីខេត្តស្វាយរៀង គោលបំណងមកភ្នំពេញ
ដោយមានផ្ទះជួលមួយកន្លែងម្ដុំព្រៃសរ បានធ្វើដំណើរតាមបណ្ដោយផ្លូវវិមានឈ្នះ ឈ្នះ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស
ពាក់ស្លាកលេខព្រះស៊ីហនុ3A-7295 ធ្វើដំណើរស្របគ្នាមកបុកពីក្រោយទាំងកំរោល ហើយកិនចំក្បាលស្ត្រីជាប្រពន្ធមានផ្ទៃពោះ៦ខែស្លាប់ទាំងម្ដាយនិងកូន ចំណែករូបគាត់ជាប្ដីរងរបួសស្រាល។
រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើករត់ទាំងម៉ូតូជាប់នៅក្រោមរថយន្តអូសប្រមាណជិតមួយរយម៉ែត្រ ទើបឈប់ទុករថយន្តចោលរត់ចូលព្រៃបាត់។