កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេសបុកមួយបានបង្ហោះថា ខ្លួនត្រូវបានម៉ែឪ និងប្ដីដែលជាជនជាតិចិនឃុំមិនអោយចេញក្រៅមានសេរីភាពជួបគ្រួសានៅខ្មែរទេ
ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសបុក នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសបុកដែលមានឈ្មោះថា វាសនា កូនស្រី ទីបួន។
យោងតាមការបង្ហោះរបស់គណនីខាងលើបានបញ្ជាក់ឱ្យដឹងថា៖ «នាងខ្ញុំឈ្មោះ (ធួកសុភី)អាយុ(20) ស្រុកកំណើតនៅ ស្រុកស្នួល ខេត្តក្រចេះ ភូមិឃ្សឹមក្រៅ ឃុំឃ្សឹក្រៅ
បច្ចុប្បនគឺជាប់នៅប្រទេសចិនម៉ែឪប្ដីចិនឃុំមិនអោយចេញក្រៅមានសេរីភាពជួបគ្រួសានៅខ្មែរទេ???សុំពុកម៉ែបងប្អូនជួយស៊ែរអោយបានដល់សម្ដេចពុកហ៊ុនសែននិងបងៗសិទ្ធមនុស្សជួយខ្ញុំចេញពីនិងអោយបានឆាប់ៗផង
ព្រោះស្បូនខ្ញុំឈឺចា ប់ណាស់មិនអាចទ្រាំនៅដោយកាប ង្ខំរួ មភេ ទបានទេ បើខ្ញុំរើក៏មិនឈ្នេះគេដែលសូមជួយខ្ញុំអោយចេញពីប្រទេសចិនទៅខ្មែរវិញផងសូមជួយខ្ញុំអោយមានសេរីភាពផង??????ហើយទូរស័ព្ទនេះដឹងគេដក់យកវិញពេលណាទេ?