នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុ ខាភិបាលកម្ពុជា បានចេញ សេចក្តីជូនដំណឹងពីការរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន០២នាក់ទៀត និងមិន មានករណីជាសះស្បើយថ្មីនោះទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខា ភិបាល បានបញ្ជាក់ថា អ្នកវិជ្ជ មានថ្មីនេះ គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ដែលម្នាក់ជាស្ត្រីជនជាតិខ្មែរ
អាយុ២៣ឆ្នាំ (មានស្វាមីជាអនុប្រធាននាយក ដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ដែលអវិជ្ជមានវីរុសកូវីដ១៩) និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ (ត្រូវជាប្អូនស្រីស្ត្រីខាងលើ) ជា បុគ្គលិកធនាគារកាធេយូណាយធីត រាជធានីភ្នំពេញ។
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយសារធនាគារកាធេយូណាយធីត
នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ មានបុគ្គលិក ជាច្រើន ដែលកំពុងបម្រើការនៅទីនោះ។ ធនាគារកាធេនេះ ត្រូវផ្អាកដំណើរការបណ្តោះអាសន្នសិន ក្នុងរយៈពេល១៤ថ្ងៃ
ដោយគិតចាប់ពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ តទៅ ដើម្បីក្រុមការងារក្រសួងសុខាភិបាល ចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់នេះ និងតម្រូវឲ្យបុគ្គលិកទាំងអស់នេះ ធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃផងដែរ៕