យោងតាមគណនីហ្វេសប៊ុកលោ ក Seng Dara 333 ដែលបានបង្ហោះនៅមុន នេះបន្តិច មានខ្លឹមសារថា៖ « បងថ្លៃស្រីជីដូនមួយត្រូវឡានបុកស្លា ប់នៅស្រុកតាំងគោក កំពង់ធំ ម្សិល ម៉្ងៃមួយ ទី1ធ្នូ…។
គាត់នៅផ្ទះជិតខ្ញុំឯភូមិជំនីក ស្រុកព្រៃកប្បាស តាកែវ ។ ឥឡូវមកដោះស្រាយ នៅសាលាស្រុក និងប៉ុស្តិ៍នគរបាល ។ ឡានបុកម៉ាក Land Rover ទំនើប ឯម៉ូតូម៉ាកZoomerX…។
ឡានត្រូវបានឃាត់ទុក ដោយសមត្ថ កិច្ចភ្លាមផងដែរ តែជន បង្កមិនត្រូវបានឃាត់ខ្លួនឡើយ។ ថ្ងៃទី4ធ្នូនេះ ពេលមកដ ល់អធិការនគរបាលស្រុក ស្រាប់តែបាត់ស្លាកលេខឡាន មិនដឹងអ្នក ណាដោះទុកបាត់?
ឥឡូវបុសជាប្តីនិងកូនៗទាំង៣ ប្តឹងទាម ទារសំណង$12000 ដើម្បីយ កទៅធ្វើបុណ្យ និងដោះដ្រាយជីវភាពទៅថ្ងៃ ក្រោយ ប៉ុន្តែឮដំបូងៗថា ខាងអ្នកបង្កអោយតែ$4000 ប៉ុណ្ណោះ
ហើយបើមិនយកអាចអត់. ណាមួយអាចត្រូវត្រីចង្វា ត្រីឆ្តោបិចទៀត…។ យ៉ាងណាចាំមើ លភាគីតំណាងជនបង្កចូលខ្លួនមកចរចាសិន តែប្រហែលតឹងតែងណាស់ ហ៊ឺ…»។
ហើយនៅមុននេះបន្តិចគណនីខាងលើក៏បានធ្វើការបង្ហោះសារបន្ថែមទៀតថា៖ «សំណំុរឿងគ្រោះថ្នាក់ចរាចរណ៍ ឡានទំនើបបុកម៉ូតូបងថ្លៃជីដូនមួយខ្ញំុនៅតាំងគោក
ខាងតំណាងឡានបានពឹងប៉ូលីសស្រុកមកជួយសម្រួលហើយ ដំបូងគេអោយ $៤០០០ ឥឡូវគេ ថាច្រើនបំផុតត្រឹម៥០០០$…។ គេថា បើមិនយកទេ ហើយឡើងតុលាការច្បាស់ជាវែងឆ្ងាយ
ព្រោះផ្ទះផ្ទះយើងឆ្ងាយ(ព្រៃកប្បាស តាកែវ) ។ ចំពោះតុលាការក៏មិនងាយ ព្រោះមិនដឹងគេ កោះហៅទៅសួរ អាច១ខែ ២ខែ ឬយូរជាងនេះ ហើយត្រូវអស់លុយប៉ុន្មាន?ជួលមធាវី?ពេលវេលា?
ឥឡូវយើងចុះត្រឹម៨០០០$ ឯគេអោយសមត្ថកិច្ចនិយាយជំនួស លុះគេcallទៅសួរព្រមឬមិនព្រម?ចុចមិនលើក ឬចុចមិនចូល…ហុឺ…បើបានថ្នាក់ដឹកនាំណាចេញមុខដោះស្រាយវិញ
ប្រហែលលឿន…តែយើងអត់ខ្សែ ដេកចាំយុត្តិធម៌ ដូចពឹងផ្កាយលើមេឃ ស្តាយគ្មាន ប៉ាវចិនទេនៅស្រុកខ្មែរ កំុអីអ្នករងគ្រោះមិនវេទនាអីចឹងទេ…សូមសារព័ត៌មាននានាយកទៅចុះផ្សាយផង ក្រែងមន្រ្តីរបស់ព្រះឥន្រ្ទបានឃើញ»