មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើ ង ខណៈដែលសមត្ថកិច្ចបានធ្វើការ ចាប់ខ្លួនជនជាតិចិន៣នាក់
ករណីព្រួតគ្នា ចាប់កា ច់កជនជា តចិនដូចគ្នាសំ លា ប់ រួចយកស ពទៅប្លុ ងចោលក្នុ ងឡាន សង្ស័យអាចជាករណីគំនុំដែលករណីនេះ បានកើតឡើងនៅវេលាម៉ោង០៨៖៣០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០ ២០
នៅកាស៊ីណូជៀឡុ ងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់៤ ក្រុ ងព្រះសីហនុ ក្រោយចា ប់កា ច់បំបា ក់ ករួចយកស ពទៅប្លុងចោលក្នុងរថយន្ដមួយគ្រឿង ម៉ាក Highlander
ពណ៌ស ពាក់ផ្លាកលេ ខភ្នំពេញ2AC-3012 នៅបណ្ដោ យវិថីលេ ខ៨៣៥ ម្ដុំគោលដៅP12 ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបើកការស្រាវជ្រា វជាបន្ទា ន់ ជាលទ្ធផលនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានឃាត់ខ្លួន
ជនសង្ស័យឈ្មោះ LI FENG អាយុ៣៥ឆ្នាំ ជាសន្ដិសុខកា ស៊ីណូជៀវឡុ ងជូរ ស្នាក់នៅកាស៊ីណូជៀវឡុងជូរ ស្ថិតក្នុងក្រុម៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈពេលជននេះ និងបក្ខពួកបម្រុងគេ ចខ្លួនពីកន្លែងស្នាក់នៅ។
ក្រោយពេលសាកសួរ និងតាមការចង្អុលបង្ហា ញពីសាក្សី ជនសង្ស័យខា ងលើជាប់ពាក់ព័ន្ធនឹងករណី ឃា តក ម្ម កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកាស៊ីណូជៀវឡុងជូរ
ដោយរូបគេ និងបក្ខពួកបានយកសា កស ពចុះពីជា ន់លើនៃកាស៊ី ណូ ចុះមកក្រោ មដាក់ចូលក្នុងរថ យន្ដម៉ាក Highlander ពណ៌ស ពាក់ផ្លាកលេ ខភ្នំពេញ2AC-3012 យកទៅប្លុងចោល។
លុះនៅរសៀលថ្ងៃទី០១ ខែធ្នូ កម្លាំងជំនាញ នៃស្នងការដ្ឋា ននគរបាលខេត្ដ បន្ដប្រតិបត្ដិការដោយមានការដឹកនាំ និងសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ
ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានសហ ការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅកាន់ទីតាំងកាស៊ីណូជៀវឡុងជូរ (កន្លែងកើតហេតុ)។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជ នសង្ស័យ ក្នុងករណីនេះស រុបចំនួន០៣នាក់ ជនជាតិចិន០៣នាក់ (ស្រីម្នាក់) ដែលក្នុងនោះមាន៖
ទី១៖ឈ្មោះ Li Feng អាយុ៣៥ឆ្នាំ មុខ របរសន្ដិសុខកាស៊ីណូ, ទី២៖ឈ្មោះ Yu Yan Long អាយុ៣៥ឆ្នាំ មុខរបរសន្ដិសុខកាស៊ីណូ និងទី៣៖ឈ្មោះ Tu Lin ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអ្នកគ្រប់គ្រងបុគ្គលិកជនជា តិចិន។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនា ញដកហូតបាន រថយន្ដ០១គ្រឿងម៉ាក Highlander ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AC-3012 (មធ្យោបាយធ្វើសកម្មភាព),
ក្បាលឌីវីអ័រ ចំនួន០២គ្រឿង, ហា តឌីស ចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០៣គ្រឿង, លិខិតឆ្លងដែនចំនួន០២ក្បាល, កាបូបស្ពាយពណ៌ខ្មៅចំនួន០១,
រថយន្ដ០១គ្រឿងស្ដារិក ពណ៌ខ្មៅ ពាក់ផ្លាកលេ ខភ្នំពេ ញ 2AZ-9280ហើយបច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារវត្ថុតាង សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ កំពុងបំពេញនីតិវិធីដើ ម្បីបញ្ជូនទៅកាន់សា លាដំបូងខេត្ដចាត់ការបន្ដតា មផ្លូវច្បាប់៕