ជនសង្ស័យ២នាក់ បានឈរកាក់ផ្លូវម៉ូតូបុរស២នាក់ ឲឈប់ដោយអួតអា ងថាខ្លួន ជាប៉ូលិសមន្ទីរ ក៥ ឆែកឆេររកថ្មាំ
ប៉ុន្តែត្រូវជន រងគ្រោះហៅគ្នីគ្នាមកច្រើន ជនសង្ស័យបា នទា ញដា វបំរ៉ុងកា ប់លើជនរងគ្រោះ តែត្រូវជ នរងគ្រោះហក់ធាក់ និងនាំវា យទៅជនសង្ស័យទាំង២នាក់ទ្រោមខ្លួនទើបហៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២មកយកទៅសា កសួរ។
ហេតុការណ៍នេះបង្កឲមា នការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៣និង៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៏ ទី៣ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុ ចដីវាល ក្នុងភូមិត្រពាំងល្វា សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១មានឈ្មោះ តេង ប៊ុនធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាសុីនត្រជាក់ រស់នៅម្តុំបុរីសន្តិភាព២។
ជនសង្ស័យទី២មានឈ្មោះ ឆេង លឹប ភេទប្រុសអា យុ៣២ឆ្នាំ ជនជា តិខ្មែរ មុខរបរធ្វើការសំណង់ស្នាក់នៅជិតបុរីសន្តិភាព២ មានស្រុក កំណើត នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ចំណែកជនរងគ្រោះមា នឈ្មោះ កា សុី ហៅគ្រូ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកសណ្តែក សង្កាត់ចោ មចៅទី២ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក មីអូរ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1AC.9079 ជិះឌុបគ្នា២នាក់។
តាមសម្ដីរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថាដំបូ ងឡើយ គាត់មានគ្នា ២នាក់ជិះម៉ូតូមួយគ្រឿងចេញពីកន្លែងហូបចុកនៅផ្លូវវេងស្រេងក្នុងគោលបំណងទៅផ្ទះតា មបណ្ដោយផ្លូវលំទិសដៅពីជើង មកត្បូង
ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមាន ជនសង្ស័យពីរនាក់ឈរ អែបផ្លូវទាំងសង្ខា ងតាំងខ្លួនពួកគា ត់ជាប៉ូលីស ក៥ ហើយក៏ សម្លុតសួរគាត់ឆែកឆេរ ក្នុងគោលបំណងប្ល ន់យកទ្រព្យសម្បត្តិរបស់គាត់
ខណៈពេលនោះរូបគាត់ក៏បានខលហើយគ្នារបស់គាត់មកដល់កន្លែងកើតហេតុបន្ថែមហើ យក៏ បានសួរនាំក៏ស្រាប់តែជ នសង្ស័យម្នាក់ទា ញដាវបំ រុងកា ប់ពួកគាត់
តែត្រូវគ្នាគាត់ ហក់ធាក់ឲ្យដួលនិងបា នវា យថែមបណ្ដាលឱ្យជ នសង្ស័យម្នាក់ បែ កក្បាលនិងម្នាក់ទៀតប៉ោ ងមុខទើបទាក់ទងទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៏។
ក្រោយមកក៏មានប្រជាពលរដ្ឋមកជាច្រើនបានជួយចាប់ជ នសង្ស័យប្រគល់ឲ្យសមត្ថកិច្ចពេ លដែលសមត្ថកិច្ចមកដល់បានប្រមូ លវត្ថុតាំងរួមមាន
ដា វសា ម៉ូ រ៉ៃមួយដើម ដែកឆា បមួយ១ដើម និងដែកទី បមួយព្រមទាំងមានទូរស័ព្ទនិងឧបករណ៍ផ្សេងៗសម្រា ប់ធ្វើសកម្មភាពដូចជារខ្សែរភ្លើងទា ក់ក ជាដើមអ្នកធ្វើដំណើរតាមផ្លូវពីព្រោះផ្លូវនោះង ងឹត ហើយស្ងាត់។
សមត្ថកិច្ចបានយកជនសង្ស័ យមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី ២ហ្នឹងឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងផ ងដែរ។
បច្ចុប្បន្នជនសង្ស័ យនិងវត្ថុតា ងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូ នបន្តទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីចា ត់ការទៅតាម នីតិវិធីនៃច្បាប់៕