ក្មេងៗគឺជាទំពាំងស្នងប្ញស្សី សម្រាប់ប្រទេសជាតិ និងក៏ដូចសង្គមគ្រួសារទាំងមូល ប៉ុន្តែបើទំពាំ ងស្អុយសួរថាតើអនាគតនឹ ងទៅជាយ៉ាងណា? ការលើកឡើងបែបនេះ គឺស្របពេលដែលសម័ យនេះ បច្ចេកវិទ្យាកាន់តែទំនើប ហេតុ នេះមិនថាយុវវ័យ និងសូម្បីកុមារ ក៏មានទូរស័ព្ទប្រើដែរ ដែល ធ្វើឲ្យ
អាណាព្យាបាលគ្រ ប់ៗរូបមានការលំបា កជាខ្លាំង ក្នុងការរារាំងពួកគេពីការមើលទូរស័ព្ទ។ ពិតមែនហើយ ទូរស័ព្ទនាសម័យដ៏ទំនើបនេះ ក្រៅពីផ្តល់សម្រាប់ទំនាក់ទំនងគ្នាយ៉ាងល្អប្រើសើរបំផុត គឺបានផ្តល់ផលប្រយោជន៍ជាច្រើនទៀត ក្នុងនោះដូចជា ការរៀនសូត្រតា មអនឡាញជាដើម។ ប៉ុន្តែ ទោះយ៉ាងណា ការ
មើលទូរស័ព្ទ ជាពិសេសក្មេងៗ គឺត្រូវបានអ្នកនាញការសុខភាពធ្វើកា រព្រមាន មិនឲ្យមើលនោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ភ្នែក និងខួរក្បាលពួកគេដែលខ្ចី។ លើសពីនេះ ក្មេងៗដែលញៀនមើលទូរស័ព្ទដោយឥតប្រយោជ ន៍ដូចជាលេងហ្គេម ឬ មើ លតុក្តកា ជាដើម ក៏ធ្វើឲ្យពួកគេ
លែងយកចិត្តទុកនឹងការរៀនសូត្រ ដែ លសូម្បីតែគ្រូក៏លែងយកត្រចៀកស្តា ប់ដែរ។ តែទោះយ៉ាងណា ថ្មីៗនេះ មហាជ នពិតមានការភ្ញាក់ផ្អើល និងសារទ រជាខ្លាំង ក្រោយពីបានឃើញអ្នកគ្រូបង្រៀនម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ សុម៉ា និច បា នបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីការដាក់វិន័យទៅដល់កូនសិស្ស
ទាំងប្រុសនិងស្រី ដែលបានប្រព្រឹត្តខុ សប្រើប្រាស់ទូរស័ ព្ទក្នុងអំឡុងពេលសិក្សា តាមរ យៈការដកហូតទូរស័ព្ទ និងបន្ទាប់មកហៅម កឲ្យឈរនៅក្តារខៀន កាន់ទូរស័ព្ទបង្ហាញពីកំហុសខ្លួន មុនអនុញ្ញាតឲ្យទៅអង្គុយតុវិញ។ជាមួយនឹងទង្វើដ៏
ហួសចិត្តនេះផងដែរ អ្នកគ្រូខាងលើក៏បានភ្ជាប់សារ រៀបរាប់ថា៖ «អ្នកគ្រូខំពន្យល់ចង់បែកបំពង់ក តែកូនៗនាំ គ្នាលួចមើលទូរស័ព្ទ(កំហុសគ្រូ ឬឪពុកម្ដាយ) ហួសចិត្ត»៕