ប្រភពច្បាស់ការមួ យបានទម្លាយឲ្យដឹងថា តារាចម្រៀង តន់ ចន្ទសី ម៉ា ដែលជាគ្រា ប់ពេជ្ររបស់ ផលិតក ម្មGalaxy Navatra ត្រូវបា នក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ដែលអាចនិយា យបានថា
ថ្លៃជាងក្នុ ងចំណោមតារាចម្រៀងល្បីៗទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែកម្មវិធីតូចៗនាង ស៊ីថ្លៃដ ល់ទៅ២ម៉ឺនដុល្លារ ចំណែក Concert នាងស៊ីថ្លៃ៥ពាន់ដុល្លារឯណោះ ក្នុងមួយកម្ម វិធី។
បងប្អូនប្រាក ដជាជ្រាបហើយ ថា តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រា ប់ពេជ្ររបស់ផលិត កម្មGalaxy Navatra បានកំពុ ងតែឈរនៅលំដា ប់កំពូលនៅក្នុងឆ្នាំ 2020 នេះ
ដោយបទចម្រៀងរប ស់នាងមានអ្នកទស្សនារហូ តជាង 400 លានដងដែលចំនួ ននេះមិនទាន់អា ចមានតារាចម្រៀងរូប ណាអាចយ កឈ្នះនាងបាននៅឡើយ។ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀង តារា ចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ ទម្រង់និងច្រើនភាសា។
តាមប្រភពច្បាស់ ការខាងលើ បានទម្លាយឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានទាក់ទងម កខាងផលិតកម្ម ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុន្មានប៉ុណ្ណោះដែល ហ៊ានជួលតម្លៃខា ងលើ។
មួយវិញទៀតទស្សនិកជនប្រហែលជា ឆ្ងល់ហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀង ល្បី ហេតុអ្វីមិនដែលសូវ ឃើញច្រៀងតា មការប្រគំតន្ត្រីផ្សាយលើ កញ្ចក់ទូរទស្សន៍
មូលហេតុ តែមួយគត់ដោយ សារតែតម្លៃខ្លួន នាងថ្លៃ ដូចនេះតាមបណ្ដា ស្ថានីយទូរទស្សន៍មួយចំនួន មិនអាចមា នលទ្ធភាពជួលនាងឡើងច្រៀងបានឡើយ។
លោក យឹម តាស្រង់ អ្នកគ្រប់គ្រង ផលិតកម្មGalaxy Navatra បានទទួ លស្គាល់ថា តម្លៃខ្លួននៃ ការច្រៀង របស់ កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុនពិតជា បានកំណត់ដូចបានលើកឡើ ងខាងលើពិតមែន ។
អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូប នេះបានបន្តឲ្យដឹងថា ការការកំណ ត់តម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយ ភាពរបស់នាងនាពេល បច្ចុប្បន្ននេះ។
លោក យឹម តាស្រង់ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជា ច្រើនបានទា ក់ទងនាង ទៅច្រៀង ក្នុងនោះមានតែក្រុម ហ៊ុនធំៗប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង។
ក្រៅតែមានទីផ្សារខ្ពស់ជាងតារាចម្រៀងផ្សេងទៀត បច្ចុប្បន្នកញ្ញា តន់ ចន្ទសីម៉ា បានក្លាយ ជា brand ambassador របស់ក្រុមហ៊ុនធំៗ២នា ពេលខាងមុខនេះ។ នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ តន់ ចន្ទសីម៉ា នឹងត្រូវចូល ច្រៀងក្នុងកម្មវិធីឆ្លងឆ្នាំឲ្យក្រុមហ៊ុនធំមួយផងដែរ ៕