នៅមុននេះបន្តិ ចមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបា នកើតឡើង ខណៈដែ លមានការចែករំលែ កគ្នាយ៉ាងច្រើននៅលើបណ្តា ញសង្គមអំពីករ ណីរបស់បុគ្គលិកហាង Petro ម្នាក់បា នបង្ហោះសារ
ដើម្បីស្នើសុំឱ្យមហាជនបឈ្ឈប់ការរើ សអើងចំពោះគ្រួសាររបស់នាង ខណៈដែលគ្រួសាររបស់នាងមិនមានបញ្ហាឆ្លងកូវីដនោះទេ ដោយសារតែនាងមិនបានទៅផ្ទះរយៈពេ លមួយខែម កហើយ។
យោងតាមការបង្ហោះសារនៅលើគណ នីហ្វេសបុកមួ យដែលមានឈ្មោះថា Pharany Phakrany ដែលត្រូវបា នគេស្គាល់ថាជាសាច់ញាតិរបស់បុគ្គលិ កហាង Petro ដែលមានឈ្មោះថា Pho Dollar បានបញ្ជាក់ឱ្យដឹងថា៖
«សុំញាតិ មិត្ត កូនក្មួយ កុំស្លន់ស្លោរ កុំខ្លាចជ្រុល កុំរើសអើង ទាំងមិនបានយល់រឿងពិត។ តុលា នាងផ្ទុក កូវិដមែន តែនា ងខានមកស្រុកជាងមួយខែហើយ
ឪពុកម្តាយនាង (ពូផូមីងទន់ លក់អុសធ្យូង) ក៏មិនបានជួបនាងក្នុងរយៈនេះដែរ ចឹងយើងក៏មិនគួរើសអើងគាត់ទេ។
ទោះជាយ៉ាងណា អាជ្ញាធ៍រសុខាភិបាល លោកកំពង់ស្រាវជ្រាវ សិក្សា និងយកសំណាកពួកគាត់ទៅពិនិត្យ..។ នេះ ជាសំដី តុលា ៖
«រើសអើងត្រឹមខ្ញុំហើយ..កុំរើសអើងដល់ឪពុកម្តាយខ្ញុំ..សំខាន់រយៈពេលមួយខែនឹងខ្ញុំអត់បានទៅជួបគាត់នៅស្រុកទេ… បើជាអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានអារម្មណ៍ម៉េច ….. ឥលូវ I’m ok»
គួរជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»
សរុបទាំងអស់ បានចំនួន១០,១៤៧សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន២៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕