មានហេតុ ការណ៍ដ៏គួរឱ្យភ្ញា ក់ផ្អើលមួយបានកើ តឡើង ខណៈដែលមានក្មេ ងទំនើងដែលតែ ងតែនាំគ្នាបង្ហោះម៉ូតូ តាមបណ្តោ យផ្លូវជាតិលេខ១
បង្កការភ័ យខ្លា ចដល់អ្នកដំណើររា ល់ថ្ងៃនោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបា លរដ្ឋបាលដីឥដ្ឋ ឃាត់ខ្លួនចំនួន៤នាក់ យកទៅអ ប់រំនិងធ្វើកិច្ចសន្យា។
ហេតុការណ៍ នេះ បានកើតឡើងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ វេ លាម៉ោង១រសៀល នៅ ចំណុ ចផ្លូវមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ា ណ័រ ស្ថិតក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល។
ប្រភពនគរបាលមូលដ្ឋាន បានឱ្យដឹងថា ក្រុ មក្មេងទំនើងអត់ការងារនាំគ្នាទៅបង្ហោះ ម៉ូតូដែលត្រូវកម្លាំងឃាត់ខ្លួនទាំងនោះ មានចំនួន៤នាក់
ទី១-ឈ្មោះផន ប្រាក់ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស។ ទី២-ឈ្មោះច័ន្ទ រ៉ូហ៊ាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។ ទី៣-ឈ្មោះលី រតនះ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស។
ទី៤-ឈ្មោះផាន់ វេហា ភេទប្រុស អាយុ១៦ឆ្នាំ ជ នជាតិខ្មែរ ជាសិស្ស។ ពួកគេទាំង៤នាក់នេះ មានលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យក រួមមាន ម៉ូតូចំនួន២គ្រឿង ម៉ា កហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេ ខភ្នំពេញ 1IC-7990 និងម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1X-6441។
សមត្ថកិច្ចនគរបាលដដែល បានឱ្យដឹងបន្តថា នៅវេ លាម៉ោងខាងលើ ដោយទទួល ព័ត៌មានពីប្រជាពលរដ្ឋថា មាន សកម្មភាពក្មេងទំនើងបង្ហោះម៉ូតូនៅចំណុចកើតហេតុ
ភ្លាមៗ នោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដីឥដ្ឋ បានចុះដល់កន្លែងកើតហេតុ ក៏បានឃើញសកម្មភាព ពួកគេកំពុ ងបង្ហោះម៉ូតូ ទើបកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ បាន និងនាំខ្លួនក្រុមក្មេ ងទំនើងទាំ ងអស់នោះ យកម កសួរនាំនៅប៉ុស្តិ៍ ហើយពួកគេសារ ភាពថា ពិតជាបា នធ្វើសកម្មភាពបង្ហោះម៉ូតូ ប្រាកដ មែន។
ក្រោយសួរនាំរួចពួកគេទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ ផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ បញ្ចូ នទៅអធិការដ្ឋាននគរបាលស្រុ កកៀនស្វាយ ដើម្បីធ្វើកិច្ចស ន្យាអប់រំណែ នាំ និងឲ្យពួកគេទាំ ង៤ សំពះសុំទោសអា ណាព្យាបាលនៅចំពោះមុ ខលោកអធិ ការផងដែរ៕