មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួ យបានកើតឡើង ខណៈដែលមានករណីលោកយាយម្នាក់ មានវ័យជាង៧០ ឆ្នាំ ត្រូវបាន ជនដៃដល់វា យស ម្លា ប់ ដើម្បីធ្វើការប្ល ន់យកមា សនិងប្រា ក់អស់ពីខ្លួន។
ដែលករណីនេះបានកើតឡើងកាលពីវេ លាម៉ោង ១៩និង៣០ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចវាលស្រែ ភូមិដាក់ផ្ការ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
យោងតាមការឱ្យដឹងពីខា ងសមត្ថកិច្ចបា នបញ្ជាក់ឱ្យដឹងថា ករណីលួចមានស្ថា នទម្ងន់ទោស«ប្ល ន់ស ម្លា ប់»បង្កដោយជនសង្ស័យមិ នស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចា ក់ និងវា យស ម្លា ប់ ទៅលើ ជនរងគ្រោះ
បណ្តាលអោយស្លា ប់ពេលដឹកដ ល់មន្ទីរពេទ្យបង្អែកស្រុក ដោយនៅលើជនរ ងគ្រោះមានស្នាមរបួសជាំនៅលើមុខនិងភ្នែកដោយមានស្នាមចា ក់នៅត្រង់សៀតផ្កានិងថ្ពាល់ចំនួន០២កន្លែង មានស្នា មរឹ តក ករក្នុងខណៈពេលដែលជនរងគ្រោះ បានទៅមើលស្រែគាត់នៅចំណុចកើតហេតុ។
សមត្ថកិច្ចក៏បានបន្តឱ្យដឹងថា ជនរងគ្រោះឈ្មោះ មឿង ត្រៀម ភេទស្រី អាយុ ៧១ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ក្នុងនោះបណ្តាលអោយបាត់បង់សម្ភារ ដែលនៅជាប់និងខ្លួនមា ន របស់ជនរងគ្រោះ។
រួមមាន៖មាសចំនួ ន០៤ដំឡឹង០២ជី មា សសន្លឹកចំនួន០៣ដំឡឹង. ខ្សែកមាស០១ខ្សែ០១ដំឡឹង.
ចិញ្ចៀនមាស០២ វង់ទំងន់០២ជី នឹងប្រាក់ចំនួន៧.០០០.០០០.រៀលដែលជនរងគ្រោះ តែងតែយ កដាក់តាមខ្លួ នជាប្រចាំ តាមការឆ្លើយបំភ្លឺពីកូនជនរងគ្រោះ។
ក្រោយធ្វើសកម្មភាព រួច ជនបង្ក បានរត់គេ ចខ្លួនបាត់តែម្ដង។ ទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ច ចម្រុះកំពុ ងតែស្រាវជ្រាវ ស្វែងរកមុខសញ្ញា ដើម្បីចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវច្បា ប់ផងដែរ៕