បុរសម្នាក់បោ កក្បាលនឹ ងថ្នល់ រងរបួសដេកស្ដូកស្ដឹ ងក្នុងថ្លុ កឈា ម បន្ទា ប់ពីជិះម៉ូតូ PCX ក្នុងល្បឿនលឿន ឆ្លងកាត់ផ្លូវបំបែ កជាបួន
ត្រូវជ នជាតិចិ នបើ ករថយ ន្ត NISSAN NAVARRA បើ កទៅបុ កខ្ទា តប្លោ ងបោ កផ្ទប់នឹ ងថ្នល់ អូសជាច្រើ នម៉ែត្រ
ដែលហេ តុការណ៍គ្រោះថ្នា ក់ចរាច រណ៍នេះបា នកើតឡើ ងកា លពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃសៅរ៍ ទី៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុ ចខា ងលិចក្រសួ ងដែនដី ៥០ម៉ែត្រ ផ្លូវបំបែកជាបួន លើផ្លូវ៩៩ កែងផ្លូវ៤៣៦ ក្នុងសង្កាត់បឹងត្របែ ក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សាក្សីដែ លឃើ ញហេតុការណ៍ផ្ទា ល់បា នរៀបរា ប់ប្រា ប់ខ្មែរណូ តដឹ ងថា មុនពេ លកើ តហេតុនោះ គេឃើ ញបុរសម្នា ក់ជិះម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ស ពាក់ស្លាកលេ ខភ្នំពេញ 1GO-3168
ធ្វើដំណើរតា មបណ្ដោ យផ្លូវលេខ៩៩ ក្នុងទិ សដៅពីត្បូ ងទៅជើង ក្នុងល្បឿ នលឿ នមធ្យម ខណៈបើកឆ្លងកាត់ផ្លូវបំបែ កជាបួន កន្លែងកើ តហេតុ ស្រា ប់តែមា នរថយ ន្តមួយគ្រឿង ម៉ាក NISSAN NAVARRA ពណ៌ខ្មៅ
ពាក់ស្លា កលេខភ្នំពេញ 2U-1262 បើ កបរដោ យជនជាតិចិ នមួយក្រុ មមា នគ្នា៤នាក់ បានធ្វើដំណើ រតាមបណ្ដោ យផ្លូវលេខ៤៣៤៦ ទិ សដៅពីកើតទៅលិច ក្នុ ងល្បឿ នលឿន និងបំពា នស្លាកស ញ្ញាចរា ចរណ៍“ឈប់”
ក៏ជ្រុលទៅបុកម៉ូតូPCX ពេ ញទំហឹង បណ្ដា លឲ្យម៉ូតូខ្ទា តប្រហែល១០ម៉ែត្រ រងការខូ ចខាតយ៉ា ងដំណំ ចំណែកឯម្ចា ស់ម៉ូតូខ្ទាតបោ កក្បាលនឹ ងថ្នល់ រងរបួ សធ្ងន់ដេ កស្ដូ កស្ដឹ ងក្នុងថ្លុ កឈា ម បង្កការភ្ញាក់ផ្អើលឡើ ងដល់អ្នកជិ តខាង
រា យការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍បឹ ងត្របែក ចុះមកកន្លែ ងកើតហេ តុធ្វើការឃាត់បា នអ្នកបើ កបរដែលជាជនជាតិចិនផងដែរ ចំណែកឯម្ចាស់ម៉ូតូ ត្រូវបា នសមត្ថកិច្ចទា ក់ទងរថយ ន្តសង្គ្រោះបន្ទាន់រប ស់មន្ទីរពេទ្យព្យាបា ល សុងការណ៍ មកដឹ កយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ផងដែរ ។
បន្សល់ទុកតែសម្ភារៈម្ចាស់ម៉ូតូ មានទូរស័ព្ទនិងសម្ភារៈមួយចំនួ នទៀត ទុកអោយសមត្ថកិច្ចស្រាវជ្រាវរកលេខទូរស័ព្ទប្រពន្ធ និងបានទាក់ទងទៅប្រាប់ឲ្យដឹងពីដំណឹងនេះ ដើម្បីប្រគល់សម្ភារៈរក្សាទុកវិញផងដែរ។
មួយសន្ទុះក្រោយមក ស្រាប់តែឃើញរថយន្តមួយគ្រឿង ម៉ា កសាំយ៉ុង បើ កបរដោយបុ រសម្នាក់ ត្រូវជា ក្មួយម្ចាស់ម៉ូតូ ដឹកស្ត្រីម្នា ក់ដែលជាប្រ ពន្ធម្ចាស់ម៉ូតូ មកដល់កន្លែងកើតហេតុ គ្រាន់តែចុះពីលើរថយន្តភ្លាម បា នដើរម ករកប្ដីរបស់ខ្លួន គ្រា ន់តែឃើញឈា ម ស្ត្រីជាប្រ ពន្ធក៏ទ ន់ដៃទន់ជើង ណែនទ្រូង
ចង់ស្ទះដង្ហើម បេះដូង លោតញាប់ ឡើងស្លុ តចង់ស ន្ល ប់តែម្ដង ត្រូវបានសមត្ថកិច្ចនិងអ្នកនៅកន្លែងកើតហេតុ ជួយគ្រាស្ត្រីម្នាក់នោះ មកអង្គុយក្រោមដើមឈើ សិន ដើម្បីឲ្យ បន្ធូរអារម្មណ៍កុំអោយតក់ស្លុតពេក ព្រោះប្ដីរប ស់គាត់ត្រូវបា នបញ្ជូនទៅដល់ មន្ទីរពេទ្យដើម្បីសង្គ្រោះហើយ ។
ប្រភពប្រាប់ខ្មែរណូតបន្តថា អំឡុងពេ លកំពុងជួយគ្រាស្ត្រីជាប្រពន្ធម្ចាស់ម៉ូតូនោះ បុរសម្នាក់ដែលជាក្មួយម្ចាស់ម៉ូតូ ដែលបើករថយន្តដឹកប្រពន្ធម្ចាស់ម៉ូតូមកនោះ ក្រឡេកមើលឃើញមានម នុស្សបើកទ្វារចូលលួចសម្ភារៈក្នុងរថយន្តរបស់ខ្លួន
ម៉ាកសាំយ៉ុង ពាក់ស្លា កលេខកំពង់ឆ្នាំង 2A-1135 ដែលចតអែបចិញ្ចើមផ្លូវ ប្រហែល៤០ម៉ែត្រ ទើបក៏បុរសម្នាក់នោះរត់សំដៅទៅរថយន្តរបស់ខ្លួន ស្រែកឆោឡោ “ចោរៗ” ហើ យអ្នកនៅកន្លែងកើតហេតុ ក៏ឃាត់បានបុរសអនាថាម្នាក់ដែលទើបដើរចេញពីរថយន្តនោះផងដែរ
ចំណែកឯម៉ាស៊ីនផ្សារដែក ដែលដាក់នៅក្នុងរថយន្តផ្នែកខាងក្រោយ ត្រូវជនអនាថានោះ បើកទ្វារខាងក្រោយ លួចយកមកដាក់ក្រោយរថយន្ត បំណងយករត់គេចខ្លួន តែម៉ាស៊ីនផ្សារជាប់ខ្សែភ្លើងរញ៉េរញ៉ៃពេក
ទើបលួចមិនទាន់បាន ហើយក៏ម្ចាស់រថយន្តដឹងទៀតក៏រត់មកស្រែកឆោឡោនិងឃាត់បានតែម្ដង ។ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួននាំទៅស្នាក់ការប៉ុស្តិ៍ដើម្បីអប់រំណែនាំកុំអោយប្រព្រឹត្តិអំពើបែបនេះតទៅទៀត
ហើយដោយសារតែពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វី បើម្ចាស់រថយន្តមិនចង់ចំណាយពេល ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទេ ព្រោះត្រូវនាំមីងទៅមើលប្ដីរបស់គាត់ដែលជាម្ចាស់ម៉ូតូដែលកំពុងសង្គ្រោះនៅឯមន្ទីរពេទ្យទៀត ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕