មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបា នកើតឡើង ខណៈដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មុខសញ្ញា គាស់ឃ្លាំងរោងចក្រ នៅភ្នំពេញម្នាក់ ជាមន្ត្រីយោធា
ក្នុងចំណោ មបក្សពួកច្រើននាក់ត្រូវបាននគរបា លខេត្តព្រៃវែង សហការជាមួយនគរបាលខណ្ឌពោធិ៍សែ នជ័យ ឃាត់ខ្លួនបាននៅភូមិស្ដៅ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីល្ងាចថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២០។
យោងតាម ការឱ្យដឹងពីខាងសមត្ថកិច្ចបា នបញ្ជាក់ឱ្យដឹងថា ជនសង្ស័យ ឈ្មោះ អ៊ែល វិបុល ភេទប្រុស អាយុ ៤២ឆ្នាំមុខរបរ មន្ត្រីយោ ធាស្រុកពាមជ័រ មានស្រុកកំណើត នៅភូមិតា ហុយ ឃុំ កំពង់ប្រាសាទ ស្រុកពាមជ័រ ខេត្តព្រៃវែង។
បច្ចុប្បន្នមា នប្រពន្ធនៅភូមិស្ដៅ ឃុំធា យ ស្រុកបាភ្នំ កន្លែង ឃា ត់ ខ្លួន សមត្ថកិច្ចនគរបាលខេ ត្តព្រៃវែង បានបង្ហើបប្រាប់ថា ជនសង្ស័យ ជាមន្ត្រីយោធា រូបនេះរួមនិងបក្ខពួកច្រើ ននាក់ទៀត បានរងការចោទ ប្រកាន់ថា៖
លួ ច គាស់ (ឃ្លាំងរោងចក្រហេ ងយ៉ុង) ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ទី២៦ខែវិច្ឆិកា ឆ្នាំ២០២០ ដោយយកទ្រព្យស ម្បត្តិអស់ប្រមាណជាង ៣០ម៉ឺនដុល្លារ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូ តវត្ថុតាងរួមមាន៖ រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AY 8793 ចំនួន១គ្រឿង និងកាំភ្លើ ងខ្លី១ដើម ម៉ាក K54 បង់ចំនួន២បង់ គ្រាប់១៦គ្រាប់។
បច្ចុប្បន្ន៖ ជនស ង្ស័យ រួមនិងវត្ថុតា ងត្រូវបានន គរបាល ព្រហ្មទណ្ឌ ខេត្តព្រៃ វែង ប្រគល់ទៅឲ្យន គរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕