ថ្មីៗនេះ គេប្រទះឃើញ ស្ត្រីម្នាក់ មានឈ្មោះ ក្នុងបណ្តា ញសង្គម TikTok គឺ ស្រីមុច បានចេញមុខរិះគន់ខ្លាំងៗ ចំពោះ តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ គឺ មាស សុខសោភា។ ស្ត្រីរូបនេះ បាន និយាយចំៗ ថា ៖“ចង់និយាយពីតារា មាស សុខសោភា ជួបផ្ទាល់នៅភ្នំគូលែន
ឈ្លើយណាស់ ចា៎ ហើយឬកណាស់ រើសអើ ងណាស់ ចា៎។ ខ្ញុំស្គាល់ច្បាស់ជាងគេ ឈ្មោះ មាស សុខសោភា គឺមិនច្រឡំទេ ចា៎។ រាក់ទាក់គេ សុំគេថតជាមួយ គេឆ្លើយមកសោះអង្គើយ គេថា គេថតមិ នបានទេ។ គ្នាគេ៣នាក់ ម្នាក់កាន់កាមេ រ៉ាថត គេឆ្លើយថា មិនបានទេ មិនបានទេ…”។
ស្រាប់តែមកកដល់ យប់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២០ នេះ គេឃើញ មាស សុខសោភា បានបង្ហោះសា រមួយ ថា ៖“នាងខ្ញុំសូ មអរគុណ ទៅដល់ពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រនាងខ្ញុំ និងបងប្អូនមិត្តសិល្បះករ ទាំងអ ស់គ្នា ទាំងក្នុង និងក្រៅប្រទេស សម្រាប់ការផ្ញើសារ
បញ្ចេញជាមតិផ្ដល់កំលាំងចិត្ត និងស្រលាញ់នៅអ្វីដែរនាងខ្ញុំមាន ហើយគាំទ្រនាងខ្ញុំតាំងពីដើមរហូតមក។ស្របពេលមានបញ្ហាផ្ទុះការរិះគន់មកលើនាងខ្ញុំ ក៏បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នា ជួយចេញមុខការពារនាងខ្ញុំ។នាងខ្ញុំពិតជាសប្បាយចិត្ត និងត្រេកអរយ៉ាងខ្លាំង
សម្រាប់អ្នកគាំទ្រពិតប្រាកដរបស់នាងខ្ញុំ ហើយយល់ពីនាងខ្ញុំ និងយល់ពីតម្លៃនៃសិល្បះ។ ជាចុងក្រោយ នាងខ្ញុំ សូមអរគុណ និងសូមជូនពរ ពុកម៉ែ បងប្អូន និងអ្នកគាំទ្រ របស់នាងខ្ញុំ ទាំងអស់គ្នា ជួបតែសេចក្ដីសុខ សុភមង្គល និងជៀសឆ្ងាយពីជំងឺកូវីដទាំងអស់គ្នា ។”៕