នៅមុននេះបន្តិច ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលគេស្គា ល់ថាជាអតីតពលករខ្មែរយើងមួយរូបដែរនៅប្រទេសកូរ៉េ និងបច្ចុប្បន្នជាអ្នកជំនួញអចលនទ្រព្យដ៏ជោគជ័យមួយរូបនៅកម្ពុ ជានោះ បានប្រកាសតាមហ្វេ សប៊ុកខ្លួនអម្បាញ់មិញនេះថា
នឹងត្រៀមបរិច្ចាគប្រាក់ផ្ទា ល់ខ្លួន ១លានដុល្លារអាម៉េរិក ដើម្បីជូនដល់សម្តេ ចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ជូនប្រជាជនកម្ពុជាជាពិសេ សគឺអ្នកដែលងា យរងគ្រោះ។
គួររំលឹកផងដែរ យោងតា មការបង្ហោះនៅលើទំព័រហ្វេសបុករប ស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
កន្លងមកជាមួយនឹងការតា មដាននូវដំណើរការផលិ តវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេ សនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។
ពេលនេះប្រទេសមួយចំនួនផលិ តបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេ ញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍
ពិសេសអង្គការសុខភាពពិភ ពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេ សណា?។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង
ដើម្បីចាក់ជូនចំពោះអ្នកដែ លធ្វើការនៅកន្លែងដែលមានហា និភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង)
ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំ ងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។
ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។
យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោ ចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀ មថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕