អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធា នក្រុមប្រឹ ក្សាភិ បាល ក្រុមហ៊ុ នព្រីនស៍ ហូល ឌីង គ្រុប និងក្រុមហ៊ុន ជីប ម៉ុង គ្រុបក៏បានប្រកា សបរិច្ចា គថវិកា ៣លានដុល្លារ
ជូនសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិ ញវ៉ា ក់សាំងកូវីដ១៩ ផងដែរ នេះបើតាមប្រសា សន៍របស់សម្តេ ចតេជោ ហ៊ុន សែន ថ្លែង ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិ បត្តិអង្គភាព ព័ត៌ មាន Fresh News នៅមុ ននេះបន្តិច។
ការប្រកា សរបស់ប ណ្តាអ្នកអ្នកឧកញ៉ាដ៏ ល្បីឈ្មោះទាំងនេះ បានធ្វើឡើង ភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកា សពីការត្រៀមថវិ កាទិញវ៉ាក់សាំងកូ វីដ១៩ មកចា ក់ជូនប្រជាព លរដ្ឋដោយឥតគិត ថ្លៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកា សពីការ ត្រៀមបម្រុ ងថវិកា សម្រាប់ទិ ញវ៉ាក់សាំងយ កមកចាក់ជូនប្រជាជនដោ យឥតគិ តថ្លៃជាជំហា នដំបូងចំនួន ១លានដូស ដើម្បីចា ក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
សម្តេចតេជោ បន្ថែមថា «ពេលនេះប្រទេ សមួយចំនួនផលិតបា ននិងដាក់អោយប្រើប្រា ស់ហើយនឹងកំពុ ងបញ្ចេញលក់អោយប្រទេ សនា នាផងដែរ។ ល្ងាចនេះខ្ញុំបា នណែ នាំអោយរដ្ឋមន្ត្រីក្រសួ ងសុខាភិបាលពិភាក្សាជាមួ យដៃគូអភិវឌ្ឍន៍ ពិសេ សអង្គការសុខភាពពិភ ពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំ ងពីប្រទេស ណា?»។
សម្តេចតេជោ ក៏បា នបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួ ងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀ មថវិកាសម្រាប់ការ ទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាល ដំបូងដើ ម្បីចាក់ជូ នចំពោះអ្នកដែ លធ្វើការនៅកន្លែ ងដែ លមានហានិភ័យខ្ពស់
និងអ្នកដែលមានហានិភ័យ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមា ណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួ យដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដ ល់ប្រជាជន ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។ សម្តេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ ២ ទៅ៣លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់។
កាយវិការនៃការបរិច្ចាគថវិការបស់អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុ មប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប និងក្រុមហ៊ុន ជីប ម៉ុង គ្រុប នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជន។ អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ហុង ពីវជាសេដ្ឋីខ្មែរ ដែលតែងតែចូលរួមដោះស្រាយ ការលំបាកជាមួយរាជរដ្ឋាភិបាល រាល់ពេលរាជរដ្ឋាភិបាលមានការលំបាកកន្លងម កផងដែរ៕