នៅមុននេះបន្តិចក្រសួងសុខាភិបា លបានចេញនូវសេចក្តីជូនព័ត៌មានមួយដែលបានបញ្ជាក់ប្រាប់អំពីការរកឃើញអ្នកដែលឆ្លងកូវីដពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍បន្ថែមចំនួន២នាក់ទៀត
ដែលករណីឆ្លងទាំង២នាក់ថ្មីនេះគឺបានជា ប់ពាក់ព័ន្ធក្រោយពេលដែលពួកគាត់បានទៅហាង Petro និង Zendo និងទទួលការឆ្លងពីសំណាក់បុគ្គលិកក្នុងហាង។
ចំពោះករណីទី១គឺបុរសជនជាតិខ្មែរដែលមា នឈ្មោះ ស្រៀន គីមស្រ៊ុន អាយុ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅវត្តភ្នំ ខណ្ឌដូនពេញ ជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ហើយរូបគាត់បានឆ្លងក្រោយពីបានទៅទិញឥវ៉ាន់នៅក្នុងហាង Zendo បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ចំណែកករណីទី២គឺ ស្ត្រីជនជាតិខ្មែរឈ្មោះ អៀម ធីតា អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កា ត់បឹងទំពន់ ខណ្ឌមានជ័យ ហើយនាងក៏បានទៅហាង Petro កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ផងដែរ ពេលនេះត្រូវបានដា ក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ក្នុងថ្ងៃម្សិលមិញផងដែរ ក៏មានករណីជាសះស្បើយមួយករ ណីផងដែរ ដោយស្ត្រីជនជាតិខ្មែរ-អាមេរិកម្នាក់ ឈ្មោះ ឈួយ សារូ អាយុ៥៥ឆ្នាំ មានអាសយដ្ឋាននៅក្រុងប៉ៃលិន ធ្វើដំណើរមកពីសហរដ្ឋអាមេរិកម កដល់កម្ពុជាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាមានករ ណីអ្នកឆ្លងសរុបចំនួន ៣៥០ នាក់ ដែលក្នុងនោះមានអ្នកឆ្លងក្នុងសហ គមន៍ចំនួន ៣៤ នាក់ និងអ្នកជាសះស្បើយចំនួន ៣០៧ នាក់ ផងដែរ។