បើនិយាយដល់ អ្នកស្រីទ្រី ដាណា ថៅកែហា ងពេជ្រចិត្តធម៌ ដែលប្រិយមិត្តជាទូទៅបានស្គាល់ជាក់ជាមិនខាន។ ដោយឡែកកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ
បានធ្វើការបង្ហោះរូបថតខ្សែកមាសយ៉ា ងស្អាតនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងការសរសេរCaptionថា «ម៉ែអាថ្លែនអើយ ស្អាតម្ល៉េះទេធ្វើបាបផ្លូវចិត្តខ្ញុំណាស់
តោះបងប្អូនអ្នកចា ប់អារម្មណ៍កក់ទុកឲ្យហើយណាប្រយ័ត្នគេទិញបាត់(ទើបចូលស្តុក)»។យ៉ាងណាមិញអ្នកស្រី បានលើកឡើងថា មានអ្នកល ក់ដី បានចូលហាងរបស់អ្នកស្រីធ្វើការដើរមើ លពេញហាង តែមិនបានទិញនោះទេ។
ការមិនបានទិញមិនជាថ្វីនោះទេ តែពេលនោះអ្នកលក់ដី បានបោះពាក្យសម្ដីថា ទៅលក់អីមាសពេជ្រ គេលក់ដីតែមួយដុំ គេហូបមួយជីវិតមិនអស់
ហើយជាការឆ្លើយតបអ្នកស្រី បានលើកឡើងថា មុខរបរនេះខ្លួនស្រឡាញ់ខ្លួនចេះតែលក់ទៅ ម្យ៉ាងវាបានចំណូលមកខ្លួនរាល់ថ្ងៃ ហើយលក់ដីទម្រាំដាច់មួយដុំៗវារាងយូរដែរ៕