កាលពីពេ លថ្មីៗនេះមានហេ តុការណ៍ដ៏គួរឱ្យភ្ញា ក់ផ្អើលមួយបា នកើតឡើង ខណៈដែលមា នគណ នីហ្វេកប៊ុកមួយដែលមា នឈ្មោះ(Sovanna Phum) បានបង្ហោះនូវ
រូបភាពពាក់ឯកសណ្ឋាន(អាវឧត្តមសេនីយ៍ ផ្កាយ១ខា ងលើ ហើយស្លៀកខោខូវប៊យ ស្បែកជើងផ្ទាត់) ប៉ុន្មា នសន្លឹករួចមក ដែលរូបភា ពនោះបានបានធ្វើអោយមានការចាប់អារម្ម ណ៍យ៉ាងខ្លាំងនៅបណ្តាញសង្គមហ្វេកប៊ុក
រហូតដល់លេ ចឮព័ត៌មានដល់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរិះគ ន់លើបុរសម្នាក់នេះថាមិនគួរ ណាថតបង្ហោះបង្អួតគេសោះ បើទោះបីជាខ្លួនជាមន្ត្រីនគរបាលជាតិពិ តប្រាកដក៏ដោយ។
មួយវិញទៀត ប្រសិនបើមិនមែនជាមន្ត្រីនគរបាលជាតិទេនោះ វារិតតែខុសធ្ងន់ធ្ងរបំផុតហ៊ានគ្រងឯកសណ្ឋាននគរបាលជាតិថតបង្ហោះលេងសើចទៅវិញធ្វើអោយប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ នគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជាខ្លាំងណាស់។
ក្រោយពីមានការបែកធ្លាយនូវរូបថតខាងលើនេះមានប្រភពព័ត៌មានពីអ្នកដែលបានស្គាល់គ្នាជាមួយនឹងបុរសខាងលើបានបញ្ជាក់ឱ្យដឹងដែរថា
តាមពិតបុរសម្នាក់នោះមិនមែនជាមន្ត្រីនគរបាលនោះទេ តែតាមពិតគាត់គឺជាជាងកាត់សក់ទេ ហើយការយកឯកសណ្ឋាននគរបាលជាតិឋានៈឧត្តមសេនីយ៍(ផ្កាយ១)យកមកពាក់គឺគ្រាន់តែជាការលែងសើចតែប៉ុណ្ណោះ
ប្រភពបាន បន្តថាឯកសណ្ឋាន ដែលបុរសខាងលើយកទៅពាក់ហើយថតបង្ហោះ បង្អួតគេឯងថា ខ្លួនអស្ចារ្យនេះ ជាអាវរបស់លោកស្នងការរងនគរបាលខេត្តកំពង់ស្ពឺម្នាក់ដែលមានឥទ្ធិពលក្នុងខេត្ត
ចូលចិត្តលេងសើច មិនសូវចូលចិត្តធ្វើការងារនោះទេ ជាក់ស្តែងដូចរូបភាពខាងលើនេះ ខ្លួនជាស្នងការរងនគរបាលខេត្តទាំងមូលបែរជាយកអាវ អោយទៅប្រជាពលរដ្ឋ(និងជាជាងកាត់សក់ម្នាក់)ពាក់លេងសើចយកទៅបង្ហោះតាមបណ្តាញសង្គម ធ្វើអោយមហាជនរិះគន់យ៉ាងខ្លាំង ចែករំលែកបន្តគ្នា។
ក្រោយពីមានការចែករំលែកតៗគ្នារួចមក នៅមុននេះបន្តិចគណនីហ្វេសបុកខាងលើក៏បានបង្ហោះនូវវីដេអូដែលបង្ហាញអំពីការលើកដៃសំពះដើម្បីជាការសុំទោសដល់កំហុសឆ្គងរបស់់ខ្លួន
ដែលបានយកអាវរបស់មន្ត្រីនគរបាលមកពាក់ថតផ្តេសផ្តាស់ ដែលនេះគឺធ្វើឱ្យមានការប៉ះពាល់ដល់មុខមាត់របស់ស្ថាប័ននគរបាលយ៉ាងខ្លាំងផងដែរ។