មានហេតុការ ណ៍ដ៏គួរឱ្យភ្ញាក់ផ្អើ លមួយបា នកើតឡើង ខណៈដែលមា នករណីក្មេងប្រុ សអាយុ១៦ឆ្នាំម្នាក់បានបា ត់ខ្លួន ហើយឥឡូវត្រូវបា នប្រទះឃើញស ពអណ្តែត នៅស្ពានព្រែកសំរោង ធ្វើម្តាយយំបោ កខ្លួនស្ទើរស ន្ល ប់
ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រោយមានករណីប្រទះឃើញស ពអណ្ដែតទឹក នៅត្រង់ចំណុចទន្លេបាសាក់ មុខវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ម៉េត ខេវិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមការបំភ្លឺរប ស់ម្តាយជ នរងគ្រោះឈ្មោះ ហ៊ុន គឹមហេង អាយុ៤០ឆ្នាំ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នា២០២០ វេលាម៉ោង១៧និង០០នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូឆ្លងស្ពានព្រែ កសំ រោង ជាមួយបងស្រីឈ្មោះ សៀង ម៉ី សំដៅទៅផ្ទះ ក៏បាននិយាយថា
លោតទឹកលើស្ពានស្លា ប់អត់ ក៏បងស្រីជនរងគ្រោះបាននិយាយថា ម៉េចនិយាយចឹង លុះទៅដល់ផ្ទះនៅវេលាម៉ោង១៨និង៣០នាទី ក៏បាត់ជនរងគ្រោះពីផ្ទះ ឃើញតែម៉ូតូនិងរបស់របរ នៅទាំងអស់បាត់មនុស្ស
ក៏សង្ស័យបាននាំគ្នាដើររកឃើញ ស្បែកជើងជនរងគ្រោះនៅលើស្ពានព្រែកសំរោង ប្រហែលជាលោតទឹកហើយ ។ លុះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី ប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា
ប្រទះឃើញស ពអណ្តែតទឹក ក៏មានក្រុមគ្រួសារជនរងគ្រោះទៅមើល ទើបដឹងថា នេះជាស ពរបស់ជនរងគ្រោះ ដែលបានបាត់ខ្លួន២ថ្ងៃមុន ។ បន្ទាប់មកក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចចុះធ្វើការពិនិត្យ។
សមាសភាពចូលរួមពិនិត្យ សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាស ព ក ទន់ធម្មតា ធ្មេ ញខាំអ ណ្តា ត ក្រចក់ដៃមានដីស ងខាង គូទ មានលាម ក ក្បាល ដងខ្លួន អវ:យវ:ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះ ស្លា ប់ដោយសារ ល ង់ទឹក ។ សា កស ពត្រូវបានប្រគល់ឲ្យម្តាយយកធ្វើបុ ណ្យតាមប្រ ពៃ ណី៕