មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ ត្រូវកម្លាំងអ.ហខេត្តបន្ទាយមានជ័យ ធ្វើការចាប់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ នៅវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងបទល្មើសរួ មភេ ទជាមួយក្មេងអាយុ១៤ឆ្នាំ ជាច្រើនដង ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យរូបនោះ ដោយយោងលើពាក្យបណ្តឹង របស់ឈ្មោះ រឿន ចក់ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ ច.ជ.ភ ភេទស្រី អាយុ១៤ឆ្នាំ។ ជនសង្ស័យដែលត្រូវចាប់ខ្លួន មានឈ្មោះ ខៀវ វិច្ឆិកា ហៅកា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយបានការអនុញ្ញាតបើកការស៊ើបអង្គេតបឋមលេខៈ ២២០៩ ចុះថ្ងៃទី០៣ ធ្នូ ២០២០ របស់លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង ទើបកម្លាំងការិយាល័យប្រឆាំងការជួ ញដូរមនុស្ស នៃអ.ហខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរ។
នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានរួ មភេ ទជាមួយជនរងគ្រោះឈ្មោះ ច.ជ.ភ ភេទស្រី អាយុ១៤ឆ្នាំ ជាច្រើនដងពិតប្រាកដមែន ដោយជនរងគ្រោះស្ម័គ្រចិត្តរួ មភេ ទជាមួយខ្លួន ហើយទទួលយកថ្នូជាប្រាក់។
រូបគេបានរួ មភេ ទជាមួយក្មេងស្រីរងគ្រោះ តាំងពីអំឡុងខែកក្កដា ឆ្នាំ២០១៩ ដល់អំឡុងខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ផ្កាយមាស ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយបញ្ចាប់ការសាកសួរ កម្លាំងសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់តាមនីតិវិធី៕