មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើ លមួយបានកើតឡើង ដែលមានវីដេអូមួយត្រូវបានគេបង្ហោះចែកចា យពេញបណ្តាញសង្គម ដែលបង្ហាញអំពីបុរសម្នាក់ដែលមិនពាក់ម៉ាស់ ហើយនៅពេលអាជ្ញា ធរចុះទៅអប់រំណែនាំ
បែរជាប្រកែក យកម៉ាស់បោះចោល ដោយចោទថាអាជ្ញាធរបានធ្វើការសំលុតគំរាមកំហែង ដែលករណីនេះបានបង្កឱ្យមានការហួសចិត្តជាខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គម។
យោងតាមវីដេអូមួយដែលត្រូវបានបង្ហោះដោយគណនីហ្វេសបុកមួយដែលមានឈ្មោះថា Bopha Kim បានបង្ហោះវីដេអូភ្ជាប់ជាមួយនឹងខ្លឹមសារថា៖ «ម៉ាផ្សារដីហុយមានម្នាក់ដែរ?ស្មានថាមានតែយាយៗពីរនាក់មុន?? ផ្គេីននិងអនុសាសន៏សម្តេចហេីយប៉ិ?»។
នៅក្នុងវីដេអូមួយទៀត ដែលត្រូវបានបង្ហោះដោយគណនីដដែលនោះក៏បានបន្តឱ្យដឹងទៀតថា ក្រោយពេលប្រកែកគ្នាតឹងសរសៃកហើយ បុរសនោះក៏ព្រមយកម៉ាស់ពាក់បន្តិចហើយក៏ដោះចោល ហើយថែមទាំងយកជើងជាន់ញីថែមទៀត។
ក្រោយការបង្ហោះវីដេអូទាំង២ខាងលើមហាជននៅលើបណ្តាញសង្គមបានធ្វើការរិះគន់យ៉ាងខ្លាំងៗទៅលើបុរសម្នាក់នោះ ដោយសារតែការមិនព្រមពាក់ម៉ាស់ ទោះបីជាពេលនេះកម្ពុជាកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលកូវីដ១៩ក្នុងសហគមន៍ក៏ដោយ។