កាលពីពេលថ្មីៗនេះមានរឿងដ៏គួរឱ្យភ្ញា ក់ផ្អើល ខណៈដែលមានរូបថ តប៉ុន្មា នសន្លឹកបានបង្ហាញអំពីការបិ ទខ្សែនៅខ្លោ ងទ្វាវត្ត មិនឱ្យព្រះសង្ឃចេ ញមកក្រៅ ហើយពុទ្ធបរិសទយ កចង្ហាន់ទៅបា នត្រឹមតែដាក់ចោ លនៅខាងក្រៅ
ដែលមើលទៅបា នធ្វើឱ្យមហាជ នមានការស្រណោះជាព ន់ពេក ហើយករណីនេះពិតជាបា នកើឡើងពិតមែ នដោយសារមា នអ្នកកើតកូវីដចូ លវត្ត វិហារត្រាញ់ នៅផ្លូវជាតិលេខ២ ជិតព្រំប្រទល់ខេត្ត កណ្តាល និង តាកែវ
បើតាមប្រភពព័ត៌មា នបានឱ្យដឹងថា រូបភាពខា ងលើនោះគឺជារូបភា ពរបស់ខ្លោងទ្វាវិហារត្រាញ់ ហើយដោយសារតែមានករ ណីអ្នកឆ្លងបានចូលម កក្នុងវត្តនេះ ទើបតម្រូវឱ្យព្រះសង្ឃនៅក្នុងវត្តទាំ ងអស់ត្រូវធ្វើចត្តាឡីស័ក
ដោយឡែកញាតិញោមដែ លមានសទ្ធាជ្រះថ្លានៅតែបន្តយកម្ហូបអា ហារមកប្រគេនព្រះសង្ឃជាធម្មតា ប៉ុន្តែបានត្រឹ មតែដាក់នៅមាត់់ទ្វាច្ រកប៉ុណ្ណោះ មិនអាចចូលទភក្នុងបា ននោះទេ។
គួរបញ្ជាក់ផ ងដែរថា យោងតាមការបញ្ជា ក់ពីលោក គង់ សោភ័ណ្ឌ អភិបា លខេត្តកណ្តាល បានឲ្យដឹងថា នារសៀ លថ្ងៃអង្គារ ៨រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ទូលព្រះបង្គំ ខ្ញុំព្រះករុ ណា ខ្ញុំបាទ អមដំណើរដោ យលោកប្រធា នមន្ទីរសុខាភិបាលខេត្ត
និងក្រុមការងារ បានចុះពិនិត្យ និងបញ្ជាឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រី អៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅមណ្ឌលចត្តាឡីស័ក ស្រុកកណ្តាលស្ទឹង។
យោងរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងដោយប្រយោលចំនួន៣៧នាក់ ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបានរៀបចំ បានយ៉ាងត្រឹមត្រូវ
តាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ។ ចំពោះទីកន្លែងដែលជាប់ពាក់ព័ន្ធ ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសំលាប់មេរោគ និងបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមអញ្ជើញទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ។
ម្សិលមិញនេះ លោក គង់ សោភ័ណ្ឌ បានបញ្ជាឱ្យអាជ្ញាធរផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ជាបណ្តោះអាសន្ន ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ-១៩ និងសូមអធ្យាស្រ័យចំពោះបងប្អូន ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបសហគមន៍របស់យើងគ្មានជំងឺឆ្លងជាពិសេស ជំងឺកូវីដ-១៩៕