ជាការពិត ប្រិយមិត្តអ្នកអាន ក៏ដូចជាមហាជន តែងតែចាប់អារម្មណ៍ រូបភាពពោរពេញទៅដោយភាពផ្អែមល្ហែម យ៉ាងមានសុភមង្គល ពីជីវិតគ្រួសារបែបសាមញ្ញរបស់
អ្នកឧកញ៉ាគិត ម៉េង និងភរិយា លោក ជំទាវ ស្រីតូច ចំណាន នៅលើបណ្តាញសង្គមជារឿយៗ។ ដោយឡែកនាព្រឹកនេះកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរ
អ្នកឧកញ៉ាគិត ម៉េង ភ្ជាប់មកជាមួយពាក្យពេចន៍យ៉ាងមានន័យជ្រាលជ្រៅ អានហើយចង់លើសជាតិស្ករទាំងព្រឹកថា៖ «ខ្ញុំសូមអបអរសាទរសិទ្ធិរៀបការ និងមានគ្រួសារ។
ខ្ញុំពិតជាមានសំណាងណាស់ដែលបានជួបភរិយាខ្ញុំ គឺលោកជំទាវ ម៉ៅ ចំណាន ហើយជាងនេះទៅទៀត ពួកយើងកាន់តែរីករាយដែលបានកសាងគ្រួសារដ៏គួរឱ្យស្រលាញ់ជាមួយគ្នា។ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា រីករាយក្នុងទិវាសិទិ្ធមនុស្សអន្តរជាតិ និងមានសុវត្ថិភាព»៕