មានហេតុការណ៍ដ៏គួរឱ្យភ្ញា ក់ផ្អើលមួយបានកើ តឡើង ខណៈដែលមានករណីនារីស្រស់ស្អាតម្នាក់ទ្រហោយំនៅប៉ុស្តិ៍ទន្លេបាសាក់និងបា នទួញរៀបរាប់ថា
នាងមិនស្តា យទេលុយនោះ តែស្ដាយមិនគួរណាស្គាល់ចំមនុស្សថោក ប៉ះចំមនុស្សបោក ខំប៉ាវញ៉ាំអីហើយ បែរជាមកបញ្ច្រកស្រា បន្លំលួចលុ យជាង២ពាន់ដុល្លារ!
យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មា នបានឱ្យដឹងថា នារីម្នាក់ទៅញាំស៊ុបជាមួយនារី២នាក់ទៀត ក្រោយមកបន្តចូល ផឹក នៅហាងសាច់អាំង ផាំឃីន PK ទីក្រុងកោះពេ ជ្រ សង្កាត់ទន្លេបាសាក់
ហេីយផឹកស៊ីចប់ នារី២នាក់នោះ បានហៅកង់បីឥណ្ឌា គ្រានាងឡេីងជិះចេញទៅទាំ ងមានសភាពស្រវឹងទន់ខ្លួនបាត់ប ង់ស្មារតី ហេីយពេលកង់បីឥណ្ឌាដឹកទៅដល់សួនមុខវត្តបុទុមនារី២នាក់នោះ បានចុះពីកង់បី
ទុកឲ្យនាងនៅម្នាក់ឯងនិយាយ រវេីរវា យថាទៅផ្សារថ្មី រួចថាទៅផ្សារឯករាជ្យ ធ្វើឲ្យម្ចាស់ម៉ូតូកង់បីឈឺក្បាលវិលមុខ ដឹកចុះដឹកឡេីងនាងដូចជាស្វាង ហើយបានប្រាប់ថាបាត់ទូរស័ព្ទ iPhone 11Pro ភ្នែកបី មួយគ្រឿង
និងលុយជាង២៨០០ដុល្លារ នៅសល់តែ៧០០ដុល្លារ ក៏បង្កឲ្យមានការភ្ញា ក់ផ្អើលតែម្តង នៅតាមផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២ និង ១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ។
ក្រោយពីដឹងថាបាត់សម្ភារៈខាងលើហើយ ក៏ឲ្យកង់បីឥណ្ឌាដឹកនា ងមកហាងស៊ុប ក្នុងហាង “ផាំ ឃីន PK” ខាងលើវិញ ដេីម្បីសួរនាំអ្ន កធ្វេីការទីនោះ ប្រាប់ថា នាងពិតជាបា នមកហាងជាមួយមនុស្សស្រី២នាក់ទៀ តពិតមែន តែមិនដឹងថា
ទូរស័ព្ទរបស់នាង បាត់នៅឯណានោះទេ ហេីយនាងក៏ឡេី ងជិះកង់បី បន្តដំណេីរទៅស្នាក់ការប៉ុស្តិ៍ទន្លេបាសា ក់ស្រែកទ្រហោយំតែម្ដង ថាស្ដាយទឹកចិត្តដែលខំចំណា យលុ យប៉ាវគេចូលហូបអាហារ ហូបស៊ុប ផឹកស្រា ក្នុងឱកាសថ្ងៃខួបកំណេី តខ្លួន
តែបែរជាជួបមនុ ស្សបោកប្រាស់ បញ្ច្រកស្រាឲ្យនាងសន្លប់តែឯងហេីយ លួចយកទូរស័ព្ទនិងលុ យរបស់នាងបែ បនេះទៅវិញ ។