លោក Tan Sri Dato’ Dr Cheng Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេ ស៊ី បានបរិច្ចាគថវិកា ៥លានដុល្លារ ជូនសម្តេចតេ ជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាព លរដ្ឋដោយឥតគិតថ្លៃ។
តបនឹងការបរិច្ចា គនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោក តាន់ស្រ៊ី។ សម្តេចតេជោ បានគូសបញ្ជាក់ក្នុងលិខិតថ្លែងអំណរគុណនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា វិភាគទា នរបស់លោក តាន់ស្រ៊ី ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយនឹងត្រូវបានចងចាំទុកក្នុងប្រវត្តិសា ស្ត្ររបស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងា ចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុ ងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោ យឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាព លរដ្ឋប្រមាណ ៥០ម៉ឺននាក់។
ក្រោយការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន, ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ ថ្នាក់ដឹកនាំស្ថាប័ នជាតិ អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ
បានបរិច្ចាគថវិកាជាមួ យសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ រហូតមកដ ល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ថវិការប ស់សប្បុរសជនមានជាង ៤០លានដុល្លារអាមេរិកហើយ៕