មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមេប៉ុស្តិ៍រដ្ឋបាលរលួស ត្រូវគេដា ល់ចំមុខ៣ដៃ ខណៈពេលចុះទៅអន្តរាគមន៍ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្ត្ររបស់ខ្លួន
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានឱ្យដឹងថា លោកចាប វីណុច នាយប៉ុស្តិ៍រដ្ឋបាលរលួស ត្រូវគេវា យចំនួន៣ដៃ ចំផ្ទៃមុខ និងកញ្ចឹងក ខណៈដែលលោកចុះទៅជួយសម្របសម្រួលករណីគ្រោះថ្នាក់ចរាចរណ៍
នៅចំណុចក្បែររង្វង់មូលស្រីកងស្រូវ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួសខណ្ឌដង្កោ កាលពីវេលាម៉ោង២០ និង១០នាទី យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តព្រូស និងម៉ូតូម៉ាកហុងដាឌ្រីម ១២៥ នៅចំណុចក្បែរ រង្វង់មូលស្រីកងស្រូវ
ប៉ុន្តែដោយសារភាគីទាំងសង្ខាងចរចាគ្នាមិនត្រូវ ទើបលោក ចាប វីណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ចុះមកជួយដោះស្រាយបញ្ចប់រឿង ស្រាប់តែមេគេស្ទុះវា យលោកចំនួន៣ដៃ
ក្នុងនោះផ្ទៃមុខ២ដៃ និង កញ្ចឹងក១ដៃ ធ្វើឲ្យលោកមេប៉ុស្តិ៍និយាយលែងចេញ ក៏ត្រឡប់មកប៉ុស្តិ៍វិញ តែបានទំនាក់ទំនងទៅកាន់សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ ចុះមកវាស់វែង។
ប្រភពបន្តថា បន្ទាប់មកមានកម្លាំងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងកំណត់ហេតុ នាំយកមធ្យោបាយទាំង២គ្រឿង ព្រមទាំងអ្នកបើកបរទាំងសងខាង យកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕