មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីស្រីស្អាតម្នាក់បានបាត់ខ្លួនមួយយប់ទល់ភ្លឺ ហើយស្រាប់តែព្រឹកឡើងប្រទះឃើញដេកស ន្ល ប់នៅក្បែរដើមឈើចាំស្នេហ៍
ដែលករណីខាងលើនេះបានកើតឡើងនាព្រឹកថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋប្រាប់ថា ប្រទះឃើញស្ត្រីម្នាក់ ដេ កស ន្ល ប់នៅក្បែរផ្ទាំងថ្ម ម្តុំជិតដើមឈើចាំស្នេហ៍ ។
ប្រភពពីពលរដ្ឋមួយគ្រួសារដែលអះអាងថាជាសាច់ញាតិ ប្រាប់ថាស្ត្រីរូបនេះឈ្មោះ ថាច ចន្ថា ជនជាតិខ្មែរ អាយុជាង៣០ឆ្នាំ រស់នៅក្រុងព្រះសីហនុ បានចាកចេញបាត់ពីផ្ទះកាលពីយប់មិញ
ដោយនាងបានចេញតែខ្លួន មិនយកប្រាក់ឬទ្រព្យសម្បត្តិជាប់ខ្លួនឡើយ ។ បើតាមសាច់ញាតិបញ្ជាក់បន្ថែមថា ការចាកចេញរបស់ស្ត្រីរូបនេះទំនងមានបំណងធ្វើអ ត្តឃា ត។ បច្ចុប្បន្នស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ៕