មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានគណនីហ្វេសបុកមួយដែលមានឈ្មោះថា Ratanino បានបង្ហោះសារអំពីករណីលួចលុយក្នុង Visa កាតមួយករណី ដែលមានខ្លឹមសារទាំងស្រុងថា៖
«មុននេះបន្តិចខ្ងុំបានត្រូវគេហេកចូលក្នុង Facebook Business Manager របស់ខ្ងុំ និងបានធ្វើប្រតិបត្តិការជាមួយ VISA Card ដែលខ្ងុំបានភ្ជាប់ជាមួយ Ad accounts រួចបានយក Ad accounts នោះធ្វើការប្រតិបត្តិណាមួយជាមួយខាង Facebook។
បន្ទាប់ពីប្រតិតបត្តិការនោះចប់ទើបខ្ងុំទទួលបានសារជូនដំណឹងពីកម្មវិធីលើទូរសព្ទរបស់ ABA ថា “គណនីរបស់អ្នកត្រូវបាន Blocked ចំនួន 50.00 USD ទៅលើប្រតិបត្តិការជាមួយ Facebook” នេះសំណាងហើយដែលខ្ងុំប្រើ VISA Virtual Card និងកំណត់ការប្រតិបត្តិ 50.00 USD ក្នុងមួយលើកតែប៉ុណ្ណោះ។
ខ្ងុំសុំប្រាប់ពីវិធីនៃការហេកនេះបន្តិច! មុនដំបូងពួកគេបាន Add Account Facebook របស់ខ្ញុំធ្វើជា Advertiser នៅក្នុង Page ឈ្មោះ Nam Green (ទីតាំងនៅប្រទេសវៀតណាម) ទាំងដែលអ្នក Add ខ្ងុំចូលមិនមែនជា Friend ក្នុងគណនីរបស់ខ្ងុំ
ហើយការ Add ចូលនេះដោយខ្ញុំមិនបានដឹង ក៏ដូចជាមិនបានធ្វើការ Approve អ្វីទាំងអស់ (ប្រហែលគេមានវិធី Automatic Approval) បន្ទាប់មកក៏ខ្ងុំបានទទួលសារជូនដំណឹងពី Facebook មកថា “Your primary country location will be shown on Nam Green” Nam Green
គឺជា Page ដែលពួកគេ Add ខ្ញុំធ្វើជា Advertiser។ បន្ទាប់មកខ្ងុំក៏ដឹងដែរថាការប្រតិបត្តិការនេះមិនស្រួលទេ ខ្ញុំក៏ចូលទៅកាន់ Page នោះរូចធ្វើការ Remove ខ្លួនឯងចេញភ្លាមៗតែម្តង ក៏ប៉ុន្តែនៅតែយឺតជាងពួកគេទៅទៀត រូចហើយពួកគេក៏បានធ្វើប្រតិបត្តិការដូចដែលខ្ញុំបាននិយាយខាងលើ។
ដូច្នេះហើយបងប្អូនណាមានអាជីវកម្មលើ Facebook ជាមួយការ Boost & Facebook Ads សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា និងប្រសិនបើមានករណីណាមួយប្លែកដូចដែលខ្ងុំបាននិយាយខាងលើ សូមធ្វើការ Block VISA Card សិនទៅ ព្រោះពួកនេះលឿនណាស់ ចៀសវាងជួបហានិភ័យដូចខ្ញុំ»៕