មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសក្លាហាន៤នាក់បានព្រួ តគ្នាវា យអ្នកជិតខាង២នាក់ឱ្យរងរបួស និងវា យសម្ភារៈផ្សេងទៀតឱ្យខូ ចខា តផងដែរ ទីបំផុតបុរស៣នាក់ក្នុងចំណោម៤នាក់នោះត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ។
ដែលករណីបុរសក្លាហាន៤នាក់បានព្រួតគ្នាវា យអ្នកជិតខាងនេះ បានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតាក្ដុល សង្កាត់តាក្តុល ក្រុងតាខ្មៅ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ រួមមាន៖ទី១-ឈ្មោះសំ សែន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ និងទី២-ឈ្មោះរី សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមេភូមិតាក្តុលត្បូង ទាំង២នាក់មានទីលំនៅនៅភូមិកើតហេតុខាងលើ ក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ។
ចំណែកជនសង្ស័យមានគ្នា៤នាក់ គឺ៖ទី១-ឈ្មោះ ឆិល ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន)។ ទី២-ឈ្មោះ ឆិល មករា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន(ឃាត់ខ្លួន)។ ទី៣-ឈ្មោះ សំ ចាន់ធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត(ឃាត់ខ្លួន)
និងទី៤-ឈ្មោះ ឆិល ចាន់ថុល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ(គេចខ្លួន) ហើយទាំង៤នាក់មានទីលំនៅភូមិកើតហេតុជាមួយគ្នា។ វត្ថុតាងចាប់យកមាន៖ ដុំ ថ្មចំនួន៦ដុំ,កាំ បិ តប៉័ ងតោដ ងជ័រចំនួន១ប្រវែង៣០សង់ទីម៉ែត្រ, អំបែ ងចានមួយចំនួន និងបំព ង់ទឹកក្តៅពណ៌ក្រហមចំនួន១។
សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សំ សែន បានចតរថយន្តរបស់ខ្លួននៅតាមផ្លូវមុខផ្ទះរបស់ខ្លួន ។ លុះក្រោយមក ជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បានបើករថយន្តចេញពីផ្ទះម្តាយរបស់ខ្លួនដែលនៅផ្ទះក្បែរគ្នាមកដល់មុខផ្ទះជនរងគ្រោះបើកចេញមិនរួច ព្រោះផ្លូវចង្អៀតដោយទើសរថយន្តរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានចេញពីផ្ទះមកជួយសារ៉េ ផ្លូវឱ្យ ស្រាប់តែជនសង្ស័យបាននិយាយថា ចតឡានពេញផ្លូវ។
ជនរងគ្រោះប្រាប់ថា សុំចតតែពីរថ្ងៃទេ ដោយសម័យកូវីដមិនហ៊ានទុកឡាននៅការ៉ាសទេ ក៏មានទំនា ស់ពាក្យសម្តីគ្នាទៅវិញទៅមក ឈ្មោះ រី សារ៉េត ដែលជាមេភូមិនៅផ្ទះជាប់គ្នា ក៏ចេញមកឃាត់កុំឱ្យឈ្លោះគ្នា ស្រាប់តែជនសង្ស័យនិយាយថាមិនមែនរឿងរបស់អ្ហែងទេ កុំមកចេះ។
ដោយខ្លាចមានរឿងធំ ជនរងគ្រោះឈ្មោះសំ សែន បានដឹកដៃជនរងគ្រោះឈ្មោះរី សារ៉េត ឱ្យចូលទៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែក្រុមជនសង្ស័យបាននាំគ្នាចូលទៅវា យបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាលឱ្យខូចខាត និងយកដុំ ថ្មគ ប់បណ្តាលឱ្យជនរងគ្រោះឈ្មោះ រី សារ៉េត រងរបួសបែ កចុងចិញ្ចើមខាងស្តាំ និងរ យះកដៃខាងឆ្វេង ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទទួលពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍តាក្តុល ។ លុះដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍តាក្តុល សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានបីនាក់ដូចខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕