យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី បានឲ្យដឹងថា នៅថ្ងៃចន្ទ ១៤រោចខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង១៥នាទី
នៅក្នុងភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមា នអំពើលួច ០១ករណី ដែលបង្កឡើ ងដោយជនសង្ស័យឈ្មោះ ហ៊ាម សុឃី ហៅហ៉ី ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រា កដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។
ជនសង្ស័យបានលួចម៉ូទ័របូមទឹក ០១គ្រឿង និងកូនដូ ងចំនួន ០៣ដើម ពីផ្ទះរបស់ឈ្មោះ ដួង អង ភេទប្រុស អាយុ ៧៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ-ឃុំ កើតហេតុជាមួយគ្នា
ក្រោយពេលកើតហេតុម្ចាស់ផ្ទះបានដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ចតាមស្វែងរករហូតដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧និង១៥នាទី ក៏ឃាត់ខ្លួនជនសង្ស័យខាងលើនៅក្នុងភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដើម្បីចាត់ការតាមនីតិវិធី៕