កាលពីពេលថ្មីៗននេះមានករណីស្រ វឹ ងស្រាបា ញ់បោះសេរី ដែលបង្កឡើងដោយមន្ត្រីនគរបាល កើតឡើងនៅចន្លោះម៉ោងប្រមាណជា៥ និង៤០នាទី ទៅម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ស្ថតិនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ធ្នូនេះថា លោកបានបញ្ជាឲ្យដកតួនាទី បន្ថយសក្ដិ និងពិន័យរដ្ឋបាលដល់ ចំពោះមន្ត្រីនគរបាលទាំង៣រូប ពាក់ព័ន្ធករណីផ្ទុះអា វុ ធ ២គ្រា ប់
ក្នុងនោះមន្ត្រីគរបាលដៃដ ល់ (អ្នកកា ន់កាំ ភ្លើ ងខ្លី បា ញ់ចំនួន២គ្រា ប់) មានឈ្មោះ ឈឹម អឿត ដែលមានតួនាទីជានាយផ្នែក នៃការិយាល័យសរុបវិភាគ ត្រូវបានដកតួនាទី និងបន្ថយស័ក្តិ ពីថ្នាក់វរសេនីយ៍ត្រី មកត្រឹមអនុសេនីយ៍ទោ
និងមន្ត្រីនគរបាលឈ្មោះ សៀក ប៊ុនសៀង បន្ថយស័ក្តិ២ មកត្រឹម ព្រឹន្ទបាលឯក ចំណែកមន្ត្រីនគរបាលឈ្មោះ ឧត្តម ឆរ័ត្ន ដែលបានចូលរួមផឹ កស៊ី និងបានដ កកាំ ភ្លើ ងពីខ្មា ន់កាំ ភ្លើ ង ត្រូវបានដាក់ពិន័យរដ្ឋបាល ដកបញ្ឈរជើង០៣ខែពីការងារ ។
លោកឧត្ដមសេនីយ៍ទោ បានបញ្ជាក់ថា មន្ត្រីនគរបាលឈ្មោះ ឧត្តម ឆរ័ត្ន រូបនេះមានឆន្ទៈ ក្នុងការដកអា វុ ធប៉ុន្តែក្នុងនាមជាកងក ម្លាំ ង ដែលស្ថិតក្នុងហេតុការណ៍នោះ ដោយមិនឲ្យរួចខ្លួនឡើយ ក៏ត្រូវបានរងនូវការពិន័យ៣ខែ ដើម្បីព្រមា នដល់មន្ត្រីនគរបាលដទៃទៀត កុំឲ្យប្រព្រឹត្តខុសតទៅទៀត ។
សូមរម្លឹកដែរថា មន្ត្រីនគរបាល ៣នាក់ ពេលផឹ កស៊ីស្រ វឹ ង បានស្រែ កឡូឡា និងទា ញកាំ ភ្លើ ងខ្លីបា ញ់ពីរគ្រា ប់ ធ្វើឲ្យអ្នកជិតខាងភិ តភ័ យ កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្នុងចំណុចផ្ទះមន្ត្រីនគរបាលម្នាក់ ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ខ្មា ន់កាំ ភ្លើ ង បានកាន់កាំ ភ្លើ ងខ្លីពណ៌ខ្មៅ (មិនស្គាល់ម៉ាក) បា ញ់ពីរគ្រា ប់ គឺបា ញ់មួយគ្រា ប់នៅខាងមុខផ្ទះ និងមួយគ្រា ប់ទៀត បា ញ់ក្បែរតុផឹកស៊ី ។ ក្រោយពេលកើតហេតុ ក្រុមអ្នកផឹកស៊ីនោះ បានបិទទ្វារផ្ទះ ហើយចេញទៅក្រៅបាត់អស់
ហើយកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍អូរអំបិល ដឹកនាំដោយលោក វទ្ធី ក៏បានចុះទៅដល់ទីតាំងនេះផងដែរ ។ ករណីនេះ មិនមែនផ្តើមឡើងពីជ ម្លោះក្នុងវង់ផឹ កស៊ីនោះទេ គឺផឹ កស្រ វឹ ងស្រឺ ងៗ បា ញ់ដើម្បីកំសាន្តអារម្មណ៍តែប៉ុណ្ណោះ ៕