កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលភរិយារបស់ឧកញ៉ា ឌួង ឆាយ ដែលធ្លាប់តែបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នា បែរជាប្រកាសជាសាធារណៈថា លោកជំទាវបានព្រមព្រៀងលែងលះ គ្នាជាមួយលោកឧកញ៉ាទៅវិញ។
ដោយឡែកតាមផេកហ្វេសប៊ុករបស់លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះថាកាលពីយប់មិញថា៖ «ខ្ញុំមិនស្ដាយក្រោយនិងអតីតកាល ប៉ុន្តែខ្ញុំស្ដាយពេលវេលាដែលចំណាយទៅលេីមនុស្សខុស
អ្នកដទៃមេីលមកអ្នកជាមនុស្សបែបណាមិនសំខាន់ទេ អ្វីដែលសំខាន់អ្នកធ្វេីខ្លួនបែបណាឲ្យគេមេីល,ពេលខ្លះហត់នឿយណាស់ តែមិនអាចឈប់បានទេ ព្រោះខ្លួនឯងគឺត្រូវពឹងខ្លួនឯង???? Deth Malina» ។
បន្ទាប់ពីបង្ហោះសារបែបនេះ មានបណ្ដាអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន ផ្ទុះការងឿងឆ្ងល់ និង សោកស្ដាយបំផុត ដែលទទួលបានដំណឹងមួយនេះ ព្រោះកន្លងមក គ្រួសារតូចរបស់លោកឧកញ៉ាចិត្តធម៌ ឌួង ឆាយ តែងតែបង្ហាញនៅស្នាមញញឹម ភាពផ្អែមល្ហែម សុភមង្គល ផ្ដល់ភាពជាគំរូទៅកាន់មហាជន៕