យោងតាមគណនីហ្វេសប៊ុកផេក របស់លោក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានបង្ហោះរូបថត កាលពីជាង១០ម៉ោងមុនពេលដែលលោកបានទៅចូលរួមរៀបមង្គការប្តីប្រពន្ធវ័យចំណាស់១គូ ភ្ជាប់ជាមួយសំណេរថា
«វេលាម៉ោង០៤រសៀល ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ មកចូលរួមក្នុងពិធីមង្គលការកូនកំលោះឈ្មោះឡុច សុផល អាយុ៦៦ឆ្នាំ មានកូន០៩នាក់ និងចៅ០៥នាក់ មុខងារជាប្រធានភូមិក្មេងវត្ត (ហៅតាពៅ) ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចំការដូងប្រេង)
ប្រពន្ធមុនស្លា ប់ចោលគាត់ដោយសារជំ ងឺ រៀបការជាមួយកូនក្រមុំឈ្មោះប្រាជ្ញ យឿន អាយុ៥១ឆ្នាំ មានកូន០៥នាក់ និងចៅ០៥នាក់ ប្តីស្លា ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
ចំណែកតាផល់ បានចាប់ចិត្តស្រឡាញ់យាយយឿន តាំងពីថ្ងៃចូលរួមបុ ណ្យបូ ជាស ពប្តីយាយយឿនមកម៉្លេះ បើតាមការឲ្យដឹងពីកូនកំលោះ និងកូនក្រមុំថា និងខិតខំប្រឹងប្រែងយកកូនអោយបាន០២នាក់ទៀត
បង្គ្រប់១៦នាក់ ខ្លាចក្រែងខ្ញុំមិនជឿគាត់បានថើ បគ្នាទុកជាភស្តុតាង ខ្ញុំបានចងដៃពួកគាត់ និងសូមជូនពរឲ្យចេះថែរក្សាគ្នារហូតដល់ចាស់ព្រឹទ្ធចាស់ព្រេង សូមបញ្ជាក់ថា មានភ្ញៀវមកចូលមិនដល់៥០នាក់ទេ»៕