មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានករណីបុរសម្នាក់ ឈប់កង់ចុះទៅទា ត់ក្មេងអាយុ៨ឆ្នាំម្នាក់បា ក់ជើ ងស្តាំម្ខាង ដែលហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ចំណុច លើផ្លូវលំភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផល រីតា ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិល្វាសរកណ្ដាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ វ៉ាត ឆៃរ៉ាត់ហៅ ប៉ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល ។
នគរបាលស្រុកល្វាឯមបានអោយដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទីឈ្មោះ ផល រីតា ភេទប្រុស អាយុ៨ឆ្នាំ បានឈរលេងជាមួយក្មេងៗដូចគ្នា ១-ឈ្មោះស័ក ភេទប្រុស ២-ឈ្មោះហួ ភេទស្រី នៅលើផ្លូវលំក្រោយផ្ទះឈ្មោលី ជឺ ស្ថិតនៅភូមិល្វាសរកណ្តាល
ពេលកំពុងឈរលេងស្រាប់តែឈ្មោះវ៉ាត ឆៃរ៉ាត់ហៅ ប៉ ភេទប្រុស អាយុ២៥ឆ្នាំ ស្រ វឹ ងស្រាជិះកង់មកពីភូមិព្រែកប្រា ពេលមកដល់កន្លែងក្មេងរងគ្រោះកំពុងឈរលេង ឈ្មោះ វ៉ាត ឆៃរ៉ាត់ ហៅប៉ បានចុះពីលើកង់ទៅទា ត់ក្មេងរងគ្រោះឈ្មោះ ផល រីតា មួយជើងចំភ្លៅខាងស្តាំ បណ្តាលអោយបា ក់ ដោយសារខឹ ងក្មេងរងគ្រោះជេរថា អាឆ្កួ ត ។
ចំពោះក្មេងរងគ្រោះឈ្មោះ ផល រីតា ត្រូវបានម្ដាយបង្កើតនាំទៅកាន់មន្ទីរពេទ្យកុមារជាតិ បន្ទាប់មកបានទូរស័ព្ទប្រាប់មកសមត្ថកិច្ចយើងថា ឈ្មោះ ផល រីតា ត្រូវបានគ្រូពេទ្យពិនិត្យថា បា ក់ឆ្អឹ ងភ្លៅ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការតាមនីតិវិធី ៕