មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើ លមួយបានកើតឡើង ខណៈដែលមានករ ណីស្ត្រីម្នាក់ ឈ្លោះគ្នាជាមួយប្ដី ហើយក៏បានបីកូនតូចអា យុ4ឆ្នាំមកលោ តទឹកនៅលើស្ពានជ្រោយចង្វារតែត្រូវខកបំណង
ដែលករណីស្ត្រីចិ ត្តខ្លាំ ងម្នាក់ ក្រោយឈ្លោះទាស់ទែងជាមួយប្តីបានកើតឡើង កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុ ចលើស្ពានជ្រោយចង្វារចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានអ្នកធ្វើដំណើរដែលឃើ ញហេតុការណ៍នេះ សូមមិនបញ្ចេ ញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេ តុខាងលើនេះគឺ ជនរងគ្រោះគាត់រៀបរាប់ទាំងទឹកភ្នែកថា ៖
មូលហេតុដែលគាត់បីកូនប្រុសតូចអាយុប្រហែលជា ៤ឆ្នាំដើរសំដៅម កដល់លើស្ពានជ្រោយចង្វារចាស់បម្រុងនឹងលោ តទឹកសំ លា ប់ខ្លួនទាំងកូនម្តាយនេះ ដោយសារមានជំ លោះជាមួ យប្តីក្រោយ ទើបខ្លួនគិតខ្លីបែបនេះតែម្តង ។
សំណាងល្អហើយដែលមានបងប្អូនប្រជាពលរដ្ឋនាំគ្នាជិះកាត់ហើយឃើញក៏ឈប់ម៉ូតូហើយរត់ចូលទៅឃាត់ក៏ផ្អើលបងប្អូនប្រជាពលរដ្ឋនាំគ្នា ចោមរោមមើល ហើយជនរងគ្រោះក៏មិនបានរៀបរាប់ឲ្យដឹងពីរឿងរាវ នៃការឈ្លោះប្រកែកគ្នាជាមួយនឹងប្តីរបស់គាត់នោះឡើយ។
ក្រោយពេលកើតហេតុខាងលើនេះមានបងប្អូនប្រជាពលរដ្ឋនាំគ្នាអាណិតហើយជួយលុ យកាក់តិចតួ ចដើម្បីឲ្យ
ជនរងគ្រោះត្រឡប់ទៅផ្ទះវិញ៕