មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ត្រូវបានគេប្រទះឃើញជាប់នៅក្នុងលូអស់រយៈពេល៧ថ្ងៃមកហើយ ដែលករណីប្រទះឃើញនេះបានកើតឡើងនារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ
យោងតាមសេចក្តីរាយការណ៍ជាបឋមបានឱ្យដឹងថា មានមនុស្សម្នាក់ បានជាប់ក្នុង លូ ចំនួន៧ថ្ងៃ មកហើយ ដែលពេលនេះ សមត្ថកិច្ចកំពុងជួយសង្គ្រោះ ជាបន្តបន្ទាប់ ។
នេះបើតាមសម្តីបុរសដែលទើបសមត្ថកិច្ចជួយសង្គ្រោះ បាន ហើយទីតាំងនៃលូដែលបុរសខាងលើបានជាប់នោះគឺ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
យ៉ាងណាក៏ដោយគេមិនទាន់ដឹងអំពីមូលហេតុ ដំណើររឿងដើមទងដែលធ្វើឱ្យបុរសនោះជាប់នៅក្នុងលូបែបនេះនៅឡើយនៅះទេ ចំពោះព័ត៌មានបន្ថែមនឹងមានការផ្សាយជូននៅពេលបន្តបន្ទាប់ទៀត។