ក្រោយពីបោះជំហានក្នុងវិស័យសិល្បៈ តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា កាន់តែលេចធ្លោខ្លាំងក្នុងវិស័យចម្រៀង ជាពិសេសនោះគឺបទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ និង បែបកន្ទ្រឹម ជាដើម ។
អ្នកគាំទ្រមួយចំនួន ប្រហែលជាធ្លាប់បានស្ដាប់ការបកស្រាយរបស់តារាចម្រៀងវ័យក្មេងតន់ ចន្ទសីម៉ា ម្ដងរួចមកហើយ កាលពីប៉ុន្មានខែមុន ពាក់ព័ន្ធនឹងមតិលើកឡើងមួយចំនួនលើរូបសម្រស់របស់នាងថា
ធ្វើការកែកុនខ្ទេចខ្ទី ធ្វើឲ្យទម្រង់មុខខុសគ្នាដាច់ កាលពីពេលប្រឡងនោះ។ដោយហេតុថា រហូតមកដល់ពេលនេះ នៅតែមានការលើកឡើងជុំវិញបញ្ហាដដែលនេះ កាលពីម្សិលមិញ តារាចម្រៀងជួរមុខនៅផលិតកម្មGalaxy Navatraរូបនេះ
បានបង្ហោះវីដេអូ ក្នុងទីកតុកធ្វើការបកស្រាយបន្ថែមទៀត ដើម្បីឲ្យអ្នកគាំទ្រកាន់តែជ្រាបច្បាស់ និងឈប់ឆ្ងល់តទៅទៀត។នៅក្នុងវីដេអូនោះ សីម៉ា បានទទួលស្គាល់ថាខ្លួនពិតជាបានកែសម្ផស្សពិតមែន តែមិនមែនកែខ្ទេចកែខ្ទី ដូចដែលបងប្អូនមួយចំនួនលើកឡើងនៅក្រោមវីដេអូក្នុងទីកតុករបស់ខ្លួននោះទេ។
សីម៉ា បានបញ្ជាក់ថា ខ្លួនបានធ្វើច្រមុះ ពត់ធ្មេញ ហើយលួចចា ក់ចង្ការយៈពេល២ឆ្នាំហើយ ប៉ុន្តែ ឥឡូវអត់ហ៊ានចាក់ទៀតទេ។ ឥឡូវស្រកគីឡូ ពេលប្រឡង៥០គីឡូជាង ហើយឥឡូវសល់៤៦គីឡូ ហើយពេលប្រឡងក៏អត់ទាន់អស់កម្ពស់ដែរ
ហើយឥឡូវរាងដកកម្ពស់បន្តិច រាងស្គមបន្តិចទៅ ធ្វើឲ្យផ្ទៃមុខរាងប្រែប្រួល អញ្ចឹងការស្រកគីឡូ ការពត់ធ្មេញ ក៏ធ្វើឲ្យយើងប្រែប្រួលផងដែរ។កាលពីម្សិលមិញតាមផេកផ្លូវការរបស់កញ្ញា បានបង្ហោះថា៖
សំណួរមួយមកកាន់ខ្ញុំ ហត់អត់ ខ្ញុំញញឹមហើយឆ្លើយថាខ្ញុំមនុស្សធម្មតា មិនមែនកំលាំងយក្សឯណា ខ្ញុំចេះហត់ដូចគ្នា តែបើអោយខ្ញុំឈប់គឺមិនអាចនោះទេ អ្នកត្រូវចាំថាមានឱកាសអ្នកត្រូវខំប្រឹងឡើង
ទម្រាំដើរមកដល់ត្រឹមនេះខ្ញុំតស៊ូមកច្រើន ហើយ ក្មេងស្រីម្នាក់នេះមិនដែលចុះចាញ់ឡើយ ហើយតែងទន្ទេញពាក្យមួយឃ្លា តស៊ូ ប្រឹងប្រែង ព្យាយាមគង់បានសម្រេច ខ្ញុំជឿថាបងប្អូនទាំងអស់គ្នានិងអាចធ្វើបានដូចគ្នា អរុណសួរស្តីពុកម៉ែបងប្អូនជាទីស្រលាញ់ ។