មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលលោកប្រធានផ្នែកស ន្តិសុ ខ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ឈ្មោះ ម៉ា សុភាព ឋានន្តរស័ក្ត វរសេនីយ៍ឯក
ត្រូវបានស្ត្រីម្នាក់ឈ្មោះ ហង្ស សំណាង អាយុ២៨ឆ្នាំ ជាប្រពន្ធ ប្ដឹងទៅតុលាការ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ករណី ថាបានប ង្កហិ ង្សាទៅលើស្រ្ដីជាប្រពន្ធ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗ
ស្ថិតនៅក្នុងបន្ទប់ស្នាក់នៅ ក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
បើយោងទៅតាមពាក្យបណ្ដឹងស្រ្ដីឈ្មោះ ហង្ស សំណាង ដាក់ទៅប្ដឹងទៅ តុលាការ មានខ្លឹមសារដូចខាងក្រោម ៖ ឈ្មោះ ម៉ា សុភាព ភេទប្រុស អាយុ៤៨ឆ្នាំ ពីប ទហិ ង្សាប្រព្រឹត្តដោយអនិ តិសន្វា សជន គំរា មកំហែ ង ប្រព្រឹត្តនៅចំណុច ក្នុងស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ឈ្មោះ ម៉ា សុភាព បានប្រើអំពើហិ ង្សា និងគំរា មកំហែ ង ជាច្រើនលើកច្រើនសារមកហើយ ធ្វើអោយនាងខ្ញុំ ទ្រាំរស់នៅមិនបានតទៅទៀតឡើយ និងបានសម្រេចិត្ដប្ដឹ ងមកសាលាដំបូងខេត្តឧត្ដរមានជ័យ និងទា មទារបស់របរនាងខ្ញុំមកវិញ
និងទា មទាសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ ជាថ្លៃខា តបង់ពេលវេលា និងការចំណាយផ្សេងៗ ក្នុងការដំណើរនិតិវិធី និងអោយតុលាការផ្ដន្ទាទោសតាមច្បាប់។
យ៉ាងណាបើតាមសមីខ្លួនលើកឡើងពាក់ព័ន្ធទៅនឹងការចោទប្រកា ន់នេះថា រឿងក្នុងគ្រួសារ អ្នកណា ក៏មានដែរ ប៉ះទង្គិ ចបន្តិ ចបន្តួច មិនគួរណាធ្វើបែបនេះទេ ដោយសារតែប្រពន្ធខ្លួនជឿលើម៉ែក្មេកទើបបកប្តឹ ងលោកបែបនេះ ចំពោះស្នងការប៉ូលិសខេត្តឧត្ដរមានជ័យថានឹងហៅទៅសួរនាំហើយ។