ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គមកាលពីថ្មីៗនេះរវាងភរិយា លោកឧកញ៉ា ឌួង ឆាយ ដែលប្រកាសលែងលះគ្នានោះយ៉ាងណាមិញសូមរំលឹកឡើងវិញផងដែរថា
ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះ Deth Malina ថារូបគាត់ និងឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។
គាត់បានបញ្ជាក់បន្ថែមថា សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ
អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ 13. 12 .2020 Deth Malina។
កាលពីយប់មិញ នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០ ២០ លោកជំទាវ ក៏បានបង្ហោះរូបភាព ៣សន្លឹក និងសារមួយទៀតហើយ ដោយថ្លែងថា៖ «រៀនពេញចិត្តនឹងអ្វីដែលខ្លួនមាន ហើយកុំយកពេលវេលា ទៅច្រណែនជីវិតអ្នកដទៃ
ផ្លូវលំជីវិត កាន់តែដាក់ខ្លួន កាន់តែឈ្នះចិត្តមនុស្ស កាន់តែអត់ធ្មត់ កាន់តែស្គាល់ចិត្តមនុស្ស កាន់តែក្រលំបាក កាន់តែបានដឹងចិត្តមនុស្ស វត្តុសំខាន់ពីរយ៉ាងទៅហើយ មិនវិលវិញគឺពេលវេលា និងឱកាស និងការស្រលាញ់ អរគុណបងស្រី និងអូន និងមិត្តភ័ក្តិសំរាប់ទឹកចិត្តស្រលាញ»៕