នៅមុននេះបន្តិចមានការប្រកាសពីសំណាក់ក្រសួងសុខាភិបាលដែលបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ដោយក្រសួងបានដាក់កំហិតដល់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ឱ្យចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ ដោយឈប់ឱ្យមានការសរសេរដោយដៃទៀតហើយ។
យោងតាមការឱ្យដឹងពីសំណាក់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនាមរដ្ឋមន្ត្រី បានសរសេរលិខិតក្រើនរម្លឹកម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ឱ្យចេញវេជ្ជបញ្ជា
ឮនិងលទ្ធផលពីមន្ទីរបទពិសោធន៍ ឬសេវាអម វេជ្ជសាស្ត្រតាមកុំព្យូទ័រ ព្រោះកន្លងមកវេជ្ជបញ្ជាខ្លះខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។
ហើយក្នុងករណីដែលម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់នោះ នៅតែបន្តមិនព្រមស្តាប់តាមការណែនាំទេ នឹងពិនយ័ជាប្រាក់ ចំនួន៥.០០០.០០០រៀល ( បាំ្រលានរៀល) ៕