មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីជនជា ប់ចោ ទពាក់ព័ន្ធនឹងក រ ណីហិ ង្សាដោយចេ ត នាម្នាក់ រ ត់គេ ចខ្លួនជិត១០ឆ្នាំ ត្រូវសមត្ថកិច្ចតាមចាប់ឃាត់ខ្លួន
បាននៅត្រង់ចំណុចចម្ការកៅស៊ូក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ដោយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះកិច្ចប្រតិបត្តិការ អនុវត្តដីកា
និងបានចា ប់ឃា ត់ខ្លួនជនជា ប់ចោ ទម្នាក់ នៅចំណុចចម្ការកៅស៊ូ ស្ថិតនៅភូមិស្វាយសុខុម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តាមដីកាលេខ១៥២ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ ចេញដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម ពី
បទហិ ង្សាដោយចេ ត នា ប្រព្រឹត្តនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១១ ។ ជនជាប់ចោទ ឈ្មោះ លឹម វិន ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន ជនជា ប់ចោ ទត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីបំពេញបែ បប ទ តាមនីតិវិធី៕