បើនិយាយទៅដល់ឈ្មោះ លោកស្រី ទ្រី ដាណា ពិតណាស់ មហាជនជាច្រើន ពិតជាស្គា ល់ច្បាស់ជាក់ជាមិនខាន ជាពិសេស តាមរយៈទង្វើរសប្បុរសធម៌ ដែលលោកស្រី និងស្វាមី បានធ្វើមិនដែ លដាច់ឡើយ តាមទឹកចិត្តជ្រះថ្លា ប្រកបដោ យក្តីសប្បាយរីករាយ។
ក្រៅពីមុខជំនួញ ដែលកំពុងជោគជ័យខ្លាំងនោះ ចែដាណា មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេ លវេលាលំហែកាយ សម្រាប់ខ្លួនឯង និងគ្រួសារ ដោយធ្វើដំណើរទៅលេ ងតាមខេត្តនានា មិនដែលដាច់។
ជាក់ស្តែងថ្មីៗនេះទៀត លោកស្រី និងស្វាមី បានទៅដល់ទឹកដីខេត្តមណ្ឌលគិរី ព្រមទំាងបា នផ្តិតយករូបស្អាតៗ មកបង្ហាញហ្វេនៗ នៅក្នុងហ្វេសប៊ុក អមដោយការតុបតែងខ្លួនយ៉ាងសាមញ្ញ តែមើ លទៅពិតជាស្រស់ស្អាត និងស្រ ស់ស្រាយខ្លាំងណាស់។
ក្នុងនោះ គេឃើញ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ហៅ ពូម៉ៅ ដែលត្រូវជាស្វាមី របស់លោកស្រី បានភ្ជា ប់សារខ្លីមួយ ថា “មកមណ្ឌលគីរី ឃើញម៉ូតូនេះទំនង ក៏ជិះលេង ជាមួយប្រពន្ធ”។ ឃើញរូបភា ពនេះភ្លាម អ្នកគាំទ្រជាច្រើន មិនចាំយូរឡើយ ក៏បានចូល comment ដោយលាន់មាត់ថា ៖
«សមអើយសែនសម បងទាំងពីរ,ស្អាតជានិច្ចបង, រូបនេះស្អាតណាស់ មើលទៅស មគួរឲ្យស្រលាញ់, ស្រស់ត្រកាល បែបធម្មជាតិ, ម្យ៉ាងដែរសង្ហាជាង570ពេលដើរលេងតំបន់ភ្នំ ហិហិ, ក្តីសុ ខណាស់មើលទៅ»។